បទវិភាគ៖ ​មាគ៌ា​អភិវឌ្ឍន៍​របស់ចិន​ផ្ដល់ការបំផុសគំនិតដល់ពិភពលោក

11-03-2026 17:56

(ប៉េកាំង)៖ ខណៈពេល​ដែល​ពិភពលោក​កំពុង​ឈរនៅចំណុច​ប្រសព្វគ្នា​នៃ​ប្រវត្តិសាស្ត្រ​នៃ​បដិវត្តន៍​វិទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យា​និង​ការធ្វើនវានុវត្តន៍​​ឧស្សាហកម្ម​ជុំថ្មី ​ផែនការ​គោល​ស្តីពី​ការ​អភិវឌ្ឍ​របស់​ប្រទេសចិន​ បាន​ទាក់ទាញ​ក្រសែចក្ខុ​របស់​ពិភពលោកទាំងមូល​ម្តងទៀត ​។ ​«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន ​ស្តីពី​ការតាក់តែងផែនការ ​៥ ​ឆ្នាំ​ទី ​១៥ ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមជាតិចិន» ​ដែលត្រូវបាន​ពិនិត្យពិភាក្សា​និង​អនុម័ត​ ក្នុងកិច្ចប្រជុំ​ពេញ​អង្គ​លើកទី ​៤ ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​អាណត្តិទី ​២០ ​កាលពី​ខែ​តុលា ​ឆ្នាំ ​២០២៥ ​មិនត្រឹមតែ​បាន​គ្រោង​ផែនការគោល​ ស្តីពី​ការធ្វើទំនើបកម្ម​តាមបែប​ផែន​ចិន​ (២០២៦-២០៣០) ប៉ុណ្ណោះទេ ​ថែមទាំង​បាន​បង្ហាញពី​រូបមន្ត​អភិវឌ្ឍន៍ថ្មី​ ដែល​ពឹងផ្អែក​លើ​ខ្លួនឯង​និង​ផ្តល់​ផលប្រយោជន៍​ ដល់​ពិភពលោក​ទៅ​កាន់​ពិភពលោក​តាមរយៈ​បញ្ហា​យុគ​សម័យ​ចំនួនពីរ​ ស្តីពី​ការ​សិក្សាស្រាវជ្រាវ​អំពីបច្ចេកវិទ្យា​ ដោយ​ឯករាជ្យ​ម្ចាស់ការ​និង​កាលានុ​វត្តភាព​ខាង​ទីផ្សារ​ដ៏​ធំ​ធេង​ផងដែរ ​។ ​ប្រការ​នេះ​មិនត្រឹម​តែ​ជា​ជម្រើស​យុទ្ធ​សាស្ត្រ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ឆ្លើយ​តប​នឹង​បម្រែបម្រួលនិម្មាបនកម្ម​ពិភពលោក ​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​មួយ​សតវត្សរ៍ប៉ុណ្ណោះ​ទេ ​ថែមទាំង​​បាន​ផ្តល់​តម្រិះប្រាជ្ញាបូព៌ា​សម្រាប់​ដោះ​ស្រាយ​ភាព​ជាប់​គាំង​ខាង​ការអភិវឌ្ឍ​ជា​សកល​ផងដែរ។

ទីមួយ ​ការ​សិក្សាស្រាវជ្រាវ​អំពីបច្ចេកវិទ្យា​ដោយ​ឯករាជ្យ​ម្ចាស់ការ៖​ ជាសក្ខីភាព​នៃ​ការ​លើក​កម្ពស់​បែប​លោតផ្លោះ​ជាយុទ្ធ​សាស្ត្រ​ពី​ការឆ្លើយតប​នឹង​ហានិភ័យ​ដល់​ការ​ដឹកនាំ​ទិស​ដៅ​នៅពេល​អនាគត សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​បាន​លើក​ឡើង​ថា៖​ "ត្រូវ​ពន្លឿន​ការ​សម្រេចបាន​ នូវ​ការ​សិក្សាស្រាវជ្រាវ​អំពីបច្ចេកវិទ្យា​កម្រិត​ខ្ពស់​ ដោយ​ឯករាជ្យ​ម្ចាស់ការ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កម្លាំងផលិតកម្ម​គុណភាពថ្មី"។ ​ប្រការ​នេះ​មិនត្រឹម​តែ​ជា​តម្រូវការ​ សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេសចិន​ខ្លួនឯង​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏ជា​ការ​ឆ្លើយ​តប​យ៉ាងសកម្ម​ចំពោះ​និម្មាបនកម្ម​ប្រកួតប្រជែង​នៃ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​សកល​ផង​ដែរ។ ​ជា​មួយ​គ្នា​នេះ​ដែរ ​ប្រការនេះក៏ជានិមិត្តសញ្ញាបង្ហាញថា ​ការធ្វើបរិវត្តកម្ម​យ៉ាងជ្រាលជ្រៅ​ នៃ​យុទ្ធសា​ស្ត្រ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​បាន​ប្រែក្លាយ​ពី ​"ការពឹងផ្អែកលើ​ខ្លួន​ឯង" ​ទៅជា​ "ការ​សិក្សាស្រាវជ្រាវ​អំពីបច្ចេកវិទ្យា​ដោយ​ឯករាជ្យ​ម្ចាស់ការ​" ​ក្នុងគោលបំណង​​មិន​ត្រឹមតែ ​បាន​បម្រះខ្លួន​ចេញផុត​ពី​ភាពលំបាក​ប៉ុណ្ណោះទេ ​ថែមទាំង​​ត្រូវ​ "ឈរនៅកម្រិត​ខ្ពស់ ​កំណត់ក្បួនច្បាប់​និង​ទទួល​ឈ្នះ​នៅពេលអនាគត" ​ផងដែរ ​។

ការច្នៃប្រឌិតថ្មី​ផ្នែកបច្ចេកវិទ្យា​គឺជា​កម្លាំងចលករ​ដ៏ខ្លាំងក្លា​ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ​របស់​ប្រទេសចិន​និងជា​ការ​ទ្រទ្រង់​ដ៏សំខាន់​សម្រាប់​ការធ្វើ​ទំនើប​កម្ម​តាម​បែប​ផែនចិន។ ​ជានិច្ចកាល ​ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន​តែង​តែ​ផ្តួចផ្តើម​ឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជន​ជា​អាទិភាព ​ជំរុញឱ្យ​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា​អភិវឌ្ឍទៅរក ទិសដៅវិជ្ជមាន​និង​ជំរុញការអភិវឌ្ឍ​ដែល​ផ្តល់ផលប្រយោជន៍​ជាទូទៅ ​សំដៅ​ខិតខំប្រឹងប្រែង​បង្រួម​គម្លាត​ខាងបច្ចេកទេស។

បច្ចុប្បន្ននេះ ​កម្លាំងជាក់ស្តែង​បច្ចេកវិទ្យា​របស់ប្រទេសចិន ​សម្រេចបាន​នូវ​ការ​អភិវឌ្ឍ​បែបលោតផ្លោះ​ជាទូទៅ​ដែល​បានត្រៀមលក្ខណៈគ្រប់គ្រាន់ជាស្រេច​ សម្រាប់​បោះ​ជំហាន​ឆ្ពោះ​ទៅរក​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យា​កម្រិតខ្ពស់ ​។ ​នៅឆ្នាំ ​២០២៤ ​ថវិកា​សម្រាប់​ការសិក្សាស្រាវជ្រាវ​និង​អភិវឌ្ឍរបស់ចិន​ មានចំនួនលើសពី ​៣,៦ ​ទ្រីលាន​យាន់​ប្រាក់​ចិន​ដែលមានទំហំវិនិយោគ​ជិតកម្រិតគិតជាមធ្យម​ នៃ​រដ្ឋសមាជិក​នៃ​អង្គការសហប្រតិ​បត្តិ​ការ​ និង​អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច (OECD) ​ហើយចំនួននិក្ខេបបទកម្រិតខ្ពស់ ​ដែល​ចេញ​ផ្សាយ​លើ​ទស្សនាវដ្តីអន្តរជាតិ ​និង​ចំនួននីយបត្រតក្កកម្ម​អន្តរជាតិ​សុទ្ធតែបាន​ឈរនៅលំដាប់ទី​មួយ​លើ​ពិភព​លោក ​ក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា ​។ ​ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​និងការច្នៃប្រឌិតថ្មី​ផ្នែក​ឧស្សា​ហកម្ម​បានពន្លឿនការរួមបញ្ចូលគ្នា។ ​សមិទ្ធផល​វិទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យា​ ឈានមុខ​បាន​ប្រែ​ក្លាយ​ទៅជា​កម្លាំងផលិតកម្មគុណភាពថ្មី​ជា​បន្ត​បន្ទាប់។ ​ចំនួនធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់​របស់ចិន​បាន​កាន់​លំដាប់ថ្នាក់ឈានមុខ​លើទូទាំងពិភពលោក ​ដែលបាន​ផ្តល់កម្លាំងចលករដ៏ខ្លាំងក្លា​ សម្រាប់​ការច្នៃប្រឌិតថ្មី​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​និង​ការធ្វើឱ្យប្រសើរឡើង​នៃ​ឧស្សាហកម្ម។

យ៉ាងណាមិញ ​កម្រិតខ្ពស់​ដ៏​ពិតប្រាកដ​បាន​បង្ហាញឱ្យឃើញ​ក្នុង​វិស័យចំនួន ​៣ ​៖​ទី​មួយ​គឺ ​សមត្ថភាព​ដែល​ប្រកបដោយ​ភាពស្វ័យម្ចាស់ការ​និង​អាចគ្រប់គ្រងបាន​នៃ​ខ្សែសង្វាក់​ទាំង​មូល​ សម្រេច​បាន​នូវ​សមិទ្ធផល​ប្រកបដោយ​លក្ខណៈ​វាយទម្លុះ​ក្នុង​វិស័យ​យុទ្ធ​សាស្ត្រ​ដែល​ចាំបាច់ត្រូវ​ប្រកួតប្រជែង​ដូចជា​ថាមពលថ្មី​និង​សម្ភារៈថ្មីជាដើម ​។ ​ទី​ពីរ​គឺ ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធច្នៃប្រឌិតថ្មី​ដែល​មាន​ភាពបន្ស៊ីគ្នា​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ បាន​​បំបាត់​របាំង​រវាង​ការ​ផលិត ​សិក្សា​និង​ស្រាវជ្រាវ ​។ ​ទីបីគឺ ​ការលើកកម្ពស់​បែបលោតផ្លោះ​នៃ​សិទ្ធិ​បញ្ចេញមតិ​ក្នុង​អភិបាលកិច្ច​ផ្នែក​បច្ចេកវិទ្យា ​និង​វិទ្យាសាស្រ្ត​សកល។

ព្រមពេល​ជាមួយគ្នានេះ ​ប្រឈមមុខ​នឹង​សមិទ្ធផលដ៏លេចធ្លោ​ដែល​មានលក្ខណៈ​បដិវត្តន៍​ក្នុង​វិស័យ​ដូច​ជា ​បញ្ញាសិប្បនិម្មិត ​បច្ចេកវិទ្យាកង់ទិច ​បច្ចេកវិទ្យាជីវសាស្រ្ត​និង​ថាមពល​ស្អាត​ជា​ដើម ​ប្រទេស​ចិន​កំពុង​ប្រែ​ក្លាយ​ពី ​"អ្នក​ដេញ​តាម​បច្ចេកវិទ្យា" ​ទៅជា​ "អ្នក​នាំ​មុខ​នវានុវត្តន៍"។ ទីពីរ ​កាលានុវត្តភាពទីផ្សារ​ដ៏ធំធេង​៖ តក្កវិជ្ជាអភិវឌ្ឍន៍​ដែល​ជំរុញដោយតម្រូវការ​ក្នុង​ស្រុក​ និង​ចែករំលែកជា​មួយ​ពិភពលោក​។

ទីផ្សារដ៏ធំធេង​ដែល​បង្កើតឡើង​ដោយ​ចំនួន ប្រជាជនជាង ​១ ​ពាន់ ​៤ ​រយ​លាននាក់​និង​ក្រុម​មនុស្ស​ចំណូល​មធ្យម​ជាង ​៤ ​រយ​លាននាក់​គឺជា​ទីបង្អែកដ៏ធំបំផុត​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​។ ​ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​នឹង​ផ្តោតលើ​ការ​ដោះ​ស្រាយ​បញ្ហាលេចធ្លោ​ដូចជា​តម្រូវការក្នុងស្រុក មិនគ្រប់គ្រាន់​ដែលបាន​បង្កើន​កម្លាំង​ចលករ​ផ្ទៃ​ក្នុង​និង​ភាពដែលអាចពឹងផ្អែកបាន​ នៃ​ការវិលជុំ​ក្នុងស្រុក​តាមរយៈ​ការកសាងទីផ្សារ​ក្នុង​ស្រុក​ដ៏ខ្លាំងក្លា ​។ ​នេះមិនមែន​ជាការ​ផ្លាស់ប្តូរ​ទៅរក​ការបិទខ្ទប់​ទេ ​តែ​គឺ​បន្ត​ពង្រីក​ការបើក​ទូលាយ​ចំពោះ​បរទេស​ឱ្យបាន​កាន់តែស៊ីជម្រៅ ​ខណៈពេល​ដែល​ជំរុញ​ការឡើងចំណាត់​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​និង​ពង្រីកតម្រូវការក្នុងស្រុក​។

ភាពធំធេង​នៃ​ទីផ្សារ​របស់​ចិន ​មិនត្រឹមតែ​បាន​ឆ្លុះបញ្ចាំង​ក្នុងទ្រង់ទ្រាយ​របស់​វា​ប៉ុណ្ណោះ​ទេ ​ថែមទាំង​​បាន​ស្ថិតនៅត្រង់ថា ​កាលានុវត្តភាព​ថ្មី​ដែលនាំមក​ដោយ​ការឡើងចំណាត់​ថ្នាក់ ​នៃ​រចនាសម្ព័ន្ធ​ផងដែរ។ ​ពី​ការ​បង្កើនកម្លាំង នៃការពង្រីកការអនុវត្តគោលនយោបាយ​ "ជំរុញ​ការធ្វើបច្ចុប្បន្នភាពជុំថ្មី​នូវ​គ្រឿងសម្ភារៈ ​និង​ការយក​របស់ចាស់​ទៅប្តូររបស់ថ្មី​ដោយ​ទ្រង់​ទ្រាយធំ "​(ហៅកាត់ថា ​គោលនយោបាយ"ថ្មីពីរ") ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចព្រិលទឹកកក​ និង​សេដ្ឋកិច្ចសម្រាប់មនុស្សវ័យជរា​យ៉ាងសកម្ម ​រហូតដល់​ការ​អនុវត្ត​ការធ្វើបច្ចុប្បន្នភាព​ទីក្រុង។ល។ ​វិធានការ​ទាំងនេះ​ កំពុង​បញ្ចេញ​សក្តានុពល​នៃ​តម្រូវការក្នុងស្រុក​ដ៏ធំធេង ​។ ​ពី​ចំនួន​លក់​ដូរ​រថយន្ត​ថាមពលថ្មី​របស់ចិន ​បាន​ស្ថិតនៅចំណាត់ថ្នាក់ទីមួយ​នៅទូទាំង​ពិភពលោក ​ក្នុងរយៈ​ពេល ​១០ ​ឆ្នាំ​ជាប់ៗ​គ្នា ​ដល់​សមាមាត្រ​នៃ"សេដ្ឋកិច្ចថ្មីចំនួនបី" ​(ហៅកាត់ថា ​ឧស្សាហកម្មថ្មី ​មុខ​របរ​ថ្មី​និង​រូបមន្តថ្មី)មានចំនួនលើសពី ​១៨,១ ​ភាគរយ​នៃ ​GDP ​ ទីផ្សារ​របស់​ចិន​បាន​ក្លាយ​ជា​ កន្លែងពិសោធន៍​សម្រាប់​ការច្នៃប្រឌិតថ្មីសកល​។

អ្វីដែលសំខាន់ជាងនេះទៅទៀត ​គឺ ​កាលានុវត្តភាពទីផ្សារ​របស់​ប្រទេសចិន​កំពុង​ប្រែ​ក្លាយ​ទៅជា​ផលលាភ​នៃ​ការអភិវឌ្ឍ​ពិភពលោកចែករំលែកជាមួយគ្នា ​។ ​លោក ​Siddharth ​Chatterjee ​អ្នកសម្របសម្រួល​នៃអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសចិន​បាន​ថ្លែង​នា​ពេល​ថ្មីៗ​ កន្លងទៅ​នេះ​ថា ​"ខ្ញុំបានមើលឃើញ​ផ្ទាល់ភ្នែកថា ​ឆ្លង​តាមរយៈ​គំនិតផ្តួចផ្តើម​ស្តីពី​ការ​រួមគ្នាកសាង​ "ខ្សែក្រវាត់និងផ្លូវ" ​គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល​និង​វេទិកាសហប្រតិបត្តិ​ការ​ចិន-អាហ្វ្រិក​ជាដើម ​បទពិសោធអភិវឌ្ឍន៍ របស់ចិន​កំពុង​កែប្រែ​មុខមាត់​របស់​តំបន់​ជា​ច្រើន​ នៃ​ទ្វីបអាហ្វ្រិក​យ៉ាងជ្រាលជ្រៅ។

បច្ចុប្បន្ននេះ ​ឧត្តមភាព​ខាង​សមត្ថភាព​ផលិតកម្ម​របស់ប្រទេសចិន​ ក្នុងគ្រប់វិស័យ​មាន​ដូច​ជា​រថយន្ត​អគ្គិសនី​និង​ផលិតផល ​PV ​ជាដើម​កំពុង​ពន្លឿន​ការធ្វើបរិវត្តកម្ម​បៃតង​សកល ​ក្នុង​តម្លៃ​ដែល​អាច​ទទួលយក​បាន ​ហើយ ​"ឥទ្ធិពលវិជ្ជមាន" បែបនេះ​បាន​ធ្វើឱ្យ​ទីផ្សារ​ដ៏ធំ​ធេង​របស់​ប្រទេសចិន ​ក្លាយជា​អ្នកផ្តល់​ផលិតផលសាធារណៈជាសកលដ៏សំខាន់។ ទីបី ​ការ​បំផុសគំនិត​សកល​នៃ​មាគ៌ាអភិវឌ្ឍន៍របស់ចិន​បាន​បង្ហាញឱ្យ​ឃើញនូវ​ ​តម្លៃសកល​​នៃ​គំរូ​អភិវឌ្ឍន៍​និង​តម្រិះប្រាជ្ញា​ខាង​អភិបាលកិច្ច។

អ្វី​ដែល​សំណើផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​បង្ហាញ​ឱ្យឃើញ​នោះ​គឺ ​វា​មិនត្រឹមតែ​ជា​ផែន​ការ​គោល​សម្រាប់អភិវឌ្ឍន៍​របស់​ប្រទេសមួយ​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​បាន​ផ្តល់​នូវ​តម្រិះ​ប្រាជ្ញា​ខាង​អភិបាលកិច្ច​ដែល​អាច​រៀនសូត្រ​បាន​ផងដែរ ​។ ​ការតាក់តែង​ផែនការ​ដោយ​វិទ្យា​សាស្ត្រ​និង​ការអនុវត្ត​ផែនការ​ក្នុងរយៈពេល ​៥ ​ឆ្នាំជាបន្តបន្ទាប់​គឺជា​មធ្យោ​បាយ​ដ៏​សំខាន់​មួយ ​នៃ​អភិបាលកិច្ច​របស់​បក្សកុម្មុយនីស្តចិន ​ហើយក៏ជាឧត្តមភាពដ៏សំខាន់​ខាង​នយោ​បាយ​របស់​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេសប្រទេសចិនផងដែរ។

សារសំខាន់ជាសកល​នៃ​មាគ៌ាអភិវឌ្ឍន៍របស់ចិន​ បាន​ផ្តល់​មាគ៌ា​អភិវឌ្ឍ​ទំនើប​ភាវូប​នីយ​កម្ម​ដ៏​ថ្មី​ទាំងស្រុង​សម្រាប់​ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ​។ ​ការធ្វើទំនើបកម្ម​តាមបែប​ផែន​ចិន​បាន​បំបែក​ទស្សនៈ​ខុសឆ្គង​ថា ​ការធ្វើទំនើបកម្ម ត្រូវធ្វើតាមតែលោកខាងលិច​ដោយ​បញ្ជាក់​ថា ​បណ្តាប្រទេសនានា​អាច​ស្វែងរក​មាគ៌ាអភិវឌ្ឍន៍ ​ប្រកបដោយ​ឯករាជ្យ​ម្ចាស់​ការ​ដែល​ផ្អែកលើសភាពការណ៍ប្រទេសរៀងៗខ្លួន ​។ ​ប្រព័ន្ធផ្សព្វផ្សាយ​ប៉ាគីស្ថាន​បាន​លើក​ឡើង​ថា ​សំណើផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​"មិនមែនតែជា​ផែនទី​បង្ហាញ​ ផ្លូវ​ខាង​​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ក៏​នឹង​គ្រោង​អនាគតមួយដែលថា ​ប្រទេស​ចិន​មិន​ត្រឹមតែ​ជា​អ្នកចូលរួម​ដ៏សំខាន់​នៃ​ការ​គាំពារ​សណ្តាប់ធ្នាប់​សកល​ប៉ុណ្ណោះទេ ​ថែមទាំង​ជា​អ្នកកំណត់​ស្តង់ដារ​បច្ចេកទេស​និង​បរិស្ថាន​សកល​ដ៏​សំខាន់មួយ​ផងដែរ"។

សូមបញ្ជាក់ថា ​អ្វីដែលប្រទេសចិនស្វែងរកនោះគឺ ​មិនមែនជា​ការធ្វើ​ទំនើបកម្ម​ដែល​យក​សុខ​តែ​ខ្លួនឯង​នោះទេ ​ពោលគឺ ​រំពឹងទុករួមសហការ ជាមួយបណ្តាប្រទេសនានា ​ក្នុងនោះ​ក៏​បូក​រួម​ទាំង​ប្រទេសកំពុងអភិវឌ្ឍន៍​ទាំងឡាយ​ផងដែរ​ដើម្បីសម្រេចការធ្វើ​ទំនើបកម្ម​ជាមួយ​គ្នា ​។ ​មាគ៌ាអភិវឌ្ឍន៍របស់ចិន​ដែល​បាន​បង្ហាញ​ក្នុង​សំណើផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​កំពុង​បំពេញបន្ថែម​នូវ​ភាពប្រាកដប្រជា​សម្រាប់​ពិភពលោក​ ដែល​មាន​បម្រែបម្រួល​និង​ភាព​រង្គោះ​រង្គើ​ខ្លាំង​និង​ផ្តល់ជម្រើសថ្មី​ សម្រាប់​ជំរុញ​អរិយធម៌​និង​វឌ្ឍនភាព​របស់​មនុស្ស​ជាតិ​ តាម​រយៈ​ឧត្តមភាព​ខាងប្រព័ន្ធរបប​ដ៏​ពិសេស ​ទស្សនៈអភិវឌ្ឍន៍ដែលប្រកបដោយ​ភាព​ជាក់​ស្តែង ​និង​ចក្ខុវិស័យសកល​ដែល​ប្រកបដោយ​បរិយាបន្ន​របស់​ខ្លួន ​។ ​នេះប្រហែលជា​ការ​បំផុស​គំនិត​ដ៏ជ្រាលជ្រៅបំផុត​ ដែល​មាគ៌ាអភិវឌ្ឍន៍របស់ចិន​ បាន​ផ្តល់​ជូន​ពិភពលោក​ដែល​ថា ​ការ​អភិវឌ្ឍ​របស់​ប្រទេសមួយ ​មានតែ​បានចាក់ឫស​ ក្នុងសភាពការណ៍ជាក់ស្តែង​របស់​ខ្លួន ​ផ្តោតលើ​ផលប្រយោជន៍​ និង​សុខសុភមង្គល​របស់​ប្រជាជន​និង​រួមចំណែក​ដល់​វឌ្ឍន​ភាព​របស់​មនុស្ស​ជាតិ ​ទើប​អាច​ទទួលបានជ័យជម្នះ នៅពេលអនាគត​យ៉ាងពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន