ក្រុមហាម៉ាស ស្នើឱ្យអ៉ីរ៉ង់ បញ្ឈប់ការវាយប្រហារលើប្រទេសក្បែរខាង (Video inside)
14-03-2026 14:12
(ហ្កាហ្សា)៖ ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា បានអំពាវនាវដល់អ៉ីរ៉ង់ កុំឱ្យកំណត់គោលដៅលើប្រទេសជិតខាងរបស់ខ្លួន ខណៈគូសបញ្ជាក់ពីសិទ្ធិរបស់ទីក្រុងតេហេរ៉ង់ ក្នុងការការពារខ្លួនប្រឆាំងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។
គួរបញ្ជាក់ថា ជាការសងសឹកចំពោះសហរដ្ឋអាមេរិក ដែលរួមដៃគ្នាជាមួយអ៉ីស្រាអែល អ៉ីរ៉ង់បានកំណត់គោលដៅលើបណ្តាប្រទេសអារ៉ាប់ ក្នុងតំបន់ឈូងសមុទ្រពែក្ស ដែលមានមូលដ្ឋានទ័ពអាមរិក៕




