ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល៖លទ្ធភាពមួយទៀតនៃអរិយធម៌មនុស្សជាតិ

16-03-2026 18:02

(ប៉េកាំង)៖ នៅក្រុងសៀងសៀង ខេត្តហ៊ូណាន លោក Chen Junqing អាយុ៨២ឆ្នាំ មានការព្រួយបារម្ភថា ចៅប្រុសរបស់គាត់ទទួលទានអាហារតាមតាមដងផ្លូវជាញឹកញាប់ នេះនឹងបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀន ដូច្នេះលោកបានសរសេរសំណើ ច្បាប់ជាង១២០ពាក្យនៅខាងក្រោយប្រអប់បារី ដែលបានដាក់ជូនពេលផុត កាលបរិច្ឆេទសម្រាប់ការស្នើសុំយោបល់លើ «បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងសហគ្រាសផលិតអាហារខ្នាតតូច និងតូបលក់អាហារខ្នាតតូចនៅក្នុងខេត្តហ៊ូណាន (សេចក្តីព្រាង) » នាខែកញ្ញា ឆ្នាំ២០២៤។

ស្នូលនៃការផ្ដល់យោបល់គឺបន្ថែមការពិន័យចំពោះការប្រតិបត្តិករអាហារ ដែលអាហាររបស់ពួកគេមិនបានបំពេញតាមស្តង់ដារអនាម័យ។ យោបល់នេះដែលពោរពេញដោយភាពកក់ក្តៅត្រូវបានអនុម័តដោយ គណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្តហ៊ូណាន ហើយបានដាក់បញ្ចូលទៅក្នុងមាត្រាទី៤០ នៃបទប្បញ្ញត្តិដែលទើបកែសម្រួលថ្មី ដែលជាមីក្រូកូសនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសចិន។
នេះមិនមែនជាករណីដាច់ដោយឡែកនោះទេ។

ចាប់ពីការប្រមូលមតិសាធារណៈនៅតាមដងផ្លូវរហូតដល់ការដាក់បញ្ចូលយោបល់រាប់លាន ពីអ្នកប្រើប្រាស់អ៊ីនធឺណិតទៅក្នុងការបង្កើតផែនការប្រាំឆ្នាំ, ចាប់ពីកិច្ចប្រជុំពិភាក្សានៅជនបទរហូតដល់ ការបញ្ចេញមតិរបស់ក្រុមផ្សេងៗគ្នា នៅក្នុងសវនាការនីតិបញ្ញត្តិ “បំណងប្រាថ្នាតូចៗ”របស់ប្រជាជនចិនត្រូវបាន រួមបញ្ចូលឥតឈប់ឈរទៅក្នុង “ផែនទីបង្ហាញផ្លូវធំ” នៃការអភិវឌ្ឍជាតិ។ គំរូប្រជាធិបតេយ្យនេះដែលបំបែក ការគ្រប់គ្រងរបស់មូលធននិយមលោកខាងលិច លើលទ្ធិប្រជាធិបតេយ្យនិងអនុញ្ញាតឱ្យមតិយោបល់របស់ប្រជាជនសាមញ្ញ ទៅដល់អ្នកធ្វើគោលនយោបាយដោយផ្ទាល់ត្រូវបានគេស្គាល់ថាជា “ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល”។

ក្នុងនាមជាតម្លៃរួមរបស់មនុស្សជាតិទាំងអស់ លទ្ធិប្រជាធិបតេយ្យមានទម្រង់នៃការសម្រេចបានផ្សេងៗគ្នានៅក្នុងអរិយធម៌ផ្សេងៗគ្នា ហើយមិនមានគំរូតែមួយដែលអាចអនុវត្តបានជាសកលនោះទេ។ លោក Xi Jinping ប្រធានរដ្ឋចិនបានចង្អុលបង្ហាញថា “មានវិធីសាស្ត្រជាច្រើនដើម្បីសម្រេចបានលទ្ធិប្រជាធិបតេយ្យ ហើយមិនអាចធ្វើបានតាមរបៀបដូចគ្នាទេ។ វាមិនប្រជាធិបតេយ្យទេ ក្នុងការប្រើប្រាស់ស្តង់ដារតែមួយដើម្បីវាស់វែងប្រព័ន្ធនយោបាយចម្រុះនៅលើពិភពលោក និងពិនិត្យមើលអរិយធម៌នយោបាយចម្រុះពណ៌ របស់មនុស្សជាតិជាមួយ នឹងទស្សនៈតែមួយ។

ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលបានបំបែកដែនកំណត់នៃលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែលផ្តោតសំខាន់ទៅលលើ “ពេលវេលានៃការបោះឆ្នោត” ហើយសម្រេចបាននូវការគ្របដណ្តប់យ៉ាងទូលំទូលាយ ចំពោះការបោះឆ្នោតប្រជាធិបតេយ្យ ការពិគ្រោះយោបល់ប្រជាធិបតេយ្យ ការធ្វើការសម្រេចចិត្តប្រជាធិបតេយ្យ ការគ្រប់គ្រងប្រជាធិបតេយ្យនិងការត្រួតពិនិត្យប្រជាធិបតេយ្យ ដោយពង្រីកលទ្ធិប្រជាធិបតេយ្យដល់គ្រប់ដំណាក់កាល នៃអភិបាលកិច្ចជាតិ។វាបានទាញយកប្រាជ្ញានៃ “ភាពសុខដុមរមនាក្នុងភាពចម្រុះ” នៅក្នុងអរិយធម៌ចិនដែលអនុញ្ញាតឱ្យ ប្រជាជនចូលរួមក្នុងដំណើរការទាំងមូលនៃកិច្ចការជាតិនិងសង្គមស្របតាមច្បាប់ និងធានាថាការប្រើប្រាស់អំណាច តែងតែឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាជន។

ដំណើរការនៃការបង្កើតផែនកា៥ឆ្នាំរបស់ប្រទេសចិនគឺជាការអនុវត្តដ៏រស់រវើកនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ដោយយកសេចក្តីព្រាងផែនការ៥ឆ្នាំលើកទី១៥ជាឧទាហរណ៍ ក្នុងអំឡុងពេលនៃការរៀបចំសេចក្តីព្រាង ស្ថាប័នពាក់ព័ន្ធ បានប្រមូលផ្តុំយោបល់ជាង៣.១១ម៉ុន ពីអ្នកប្រើប្រាស់អ៊ីនធឺណិតតាមរយៈវេទិកាអនឡាញ។ ជិត ៦០%នៃមតិយោបល់ទាំងនេះ គឺផ្តោតសំខាន់ទៅលើបញ្ហាជីវិភាពរបស់របស់ប្រជាជនជាក់ស្តែង ដូចជាការអប់រំរបស់កុមារ ឱកាសការងាររបស់និស្សិតបញ្ចប់ ការសិក្សានៅមហាវិទ្យាល័យនិងការថែទាំមនុស្សចាស់ បាត់បង់សមត្ថភាពក្នុងការថែរក្សាខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ មតិយោបល់មូលដ្ឋានទាំងនេះត្រូវបានផ្លាស់ប្តូរទៅជា បទប្បញ្ញត្តិនិងគោលនយោបាយជាក់លាក់។ក្នុងពេលជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធក៏បានស្តាប់យោបល់យ៉ាងទូលំទូលាយពីក្រុមផ្សេងៗគ្នា ដូចជាអ្នកស្រាវជ្រាវជាដើម ដើម្បីធ្វើឱ្យការរចនាជាន់ខ្ពស់កាន់តែ ស្របតាមតម្រូវការនៃសម័យកាល។

ដូចដែលលោក Xi Jinping បានលើកឡើងថា “លទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រឿង
តុបតែង មិនមែនជាអ្វី ដែលត្រូវបង្ហាញនោះទេ ប៉ុន្តែជាអ្វីដែលត្រូវប្រើសម្រាប់ដោះស្រាយ បញ្ហាដែលប្រជាជនត្រូវការដោះស្រាយ”។ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ពុះពារឧបសគ្គលើការផ្តាច់ទំនាក់ទំនងរវាងទម្រង់ និងខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យ ដោយក្លាយជាលទ្ធិប្រជាធិបតេយ្យដ៏ទូលំទូលាយ ពិតប្រាកដនិងមានប្រសិទ្ធភាព
បំផុត។វាមិនត្រឹមតែជាគន្លឹះក្នុងការស្វែងយល់អំពី “ការគ្រប់គ្រងរបស់ប្រទេសចិន” ប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកលទ្ធភាពមួយទៀត ដែលគួរឱ្យស្វែងយល់ចំពោះអរិយធម៌នយោបាយរបស់មនុស្សជាតិផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន