* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យោធាអាមេរិក ទម្លាក់គ្រាប់បែកកម្ទេចលេណដ្ឋានលើទីតាំងមីស៊ីលរបស់អ៉ីរ៉ង់ ក្បែរច្រកសមុទ្រ Hormuz (Video inside)

18-03-2026 09:17

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារលើទីតាំងមីស៊ីលរបស់អ៉ីរ៉ង់ស្ថិតនៅក្បែរច្រកសមុទ្រ Hormuz ដោយប្រើប្រាស់គ្រាប់បែកកម្ទេចលេណដ្ឋានដ៏មានថាមពល នៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ទីបញ្ជាការកណ្ដាលយោធាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងអាមេរិក បានប្រើប្រាស់គ្រាប់បែកទម្ងន់ ៥០០០ផោនជាច្រើនគ្រាប់ដោយជោគជ័យលើទីតាំងមីស៊ីលដ៏រឹងមាំរបស់អ៉ីរ៉ង់នៅតាមបណ្ដោយឆ្នេរអ៉ីរ៉ង់ស្ថិតនៅក្បែរច្រកសមុទ្រ Hormuz»។ ទីបញ្ជាការអាមេរិក បន្ថែមថាមីស៊ីលគ្រូសប្រឆាំងនាវាចម្បាំងស្ថិតនៅទីតាំងខាងលើបានបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិក្នុងតំបន់ចក្រសមុទ្រ Hormuz។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Air Force Times គ្រាប់បែកដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ក្នុងការវាយប្រហារលើទីតាំងមីស៊ីលរបស់អ៉ីរ៉ង់មានតម្លៃមួយគ្រាប់ ២៨៨ ០០០ដុល្លារ ប៉ុន្តែ គ្រាប់បែកនេះមានកម្លាំងខ្សោយជាងគ្រាប់បែកទម្ងន់ ៣០ ០០០ផោន ឬ ១៣ ៦០០គីឡូក្រាមដែលអាមេរិកទម្លាក់ទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំមុន៕