ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីបាដាដ ប្រទេសអ៉ីរ៉ាក់ រងការវាយប្រហារ (Video inside)

18-03-2026 11:01

(បាដាដ)៖ សន្តិសុខអ៉ីរ៉ាក់ បាននិយាយនាថ្ងៃពុធ ទី១៨ ខែមីនា ថាមានការកំណត់គោលដៅវាយប្រហារដោយដ្រូនមួយគ្រឿង លើស្ថានទូតអាមេរិកប្រចាំទីក្រុងបាដាដ នៃប្រទេសអ៉ីរ៉ាក់ ហើយសំលេងផ្ទុះបានលាន់ឮនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃអង្គារ ប្រភពសន្តិសុខអ៉ីរ៉ាក់ក៏បានឱ្យផងដែរ ថាការវាយប្រហារដោយរ៉ុក្កែត និងដ្រូននាំឱ្យសំលេងស៉ីរ៉ែនបន្លឺឡើង ជាមួយស្នូរផ្ទុះក្បែរបរិវេណស្ថានទូតអាមេរិក។ យ៉ាងហោចណាស់ដ្រូន ៣គ្រឿង ត្រូវបានកំណត់គោលដៅមកលើទីតាំងការទូតអាមេរិកមួយ ក្បែរអាកាសយានដ្ឋានអន្តរជាតិបាកដាដ ហើយត្រូវប្រព័ន្ធការពារដែនអាកាស C-RAM ស្ទាក់ចាប់។ ភ្លាមៗមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនោះទេ។

គួរបញ្ជាក់ថា ក្រុមគាំទ្រអ៉ីរ៉ង់ បានអនុវត្តការវាយប្រហារលើផលប្រយោជន៍អាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ ដើម្បីសងសឹកនឹងសង្រ្គាមដែលបំផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសហរដ្ឋអាមេរិក-អ៉ីស្រាអែលទៅលើអ៉ីរ៉ង់៕