អ៉ីស្រាអែលអះអាងថា បានសម្លាប់រដ្ឋមន្ត្រីចារកម្មអ៉ីរ៉ង់ លោក Esmail Khatib ក្នុងការវាយប្រហារតាមអាកាស

18-03-2026 22:15

(ហ្សេរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីចារកម្មអ៉ីរ៉ង់ លោក Esmail Khatib ត្រូវបាន «កម្ទេច» ក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសកាលពីយប់មិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មកទល់ពេលនេះ ខាងភាគីអ៉ីរ៉ង់នៅមិនទាន់មានសេចក្តីប្រកាសបញ្ជាក់ណាមួយជុំវិញដំណឹងនៃការស្លាប់របស់លោក Khatib នៅឡើយទេ។

គួរបញ្ជាក់ថា ការប្រកាសនេះបានកើតឡើងក្នុងអំឡុងពេលដែលសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ កំពុងបន្តឡើងកម្តៅយ៉ាងខ្លាំង ហើយអ៉ីស្រាអែលកំពុងព្យាយាមកម្ទេចរចនាសម្ព័ន្ធដឹកនាំកំពូលៗរបស់ទីក្រុងតេហេរ៉ង់ឱ្យអស់ពីតំបន់៕