* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ហ្វីលីពីន សម្រេចមិនឡើងថ្លៃសេវាដឹកជញ្ជូនសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រេង

19-03-2026 15:59

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានផ្អាកការដំឡើងថ្លៃសេវាដឹកជញ្ជូនសាធារណៈ ដែលទើបនឹងប្រកាសនាពេលថ្មីៗ ជាមួយការសន្យាផ្តល់ការធ្វើដំណើរដោយឥតគិតថ្លៃជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២៦។

ជាប្រទេស​នាំចូល​ប្រេងឆៅ​​ពីតំបន់​មជ្ឈិមបូព៌ា សម្រាប់ការផ្គត់ផ្គង់ស្ទើរតែ​ទាំងអស់​របស់ខ្លួន ហ្វីលីពីនកំពុងខិតខំ​ដោះស្រាយ​បញ្ហាឡើងថ្លៃប្រេង ​ដោយសារតែ​សង្គ្រាម​អាមេរិក-អ៉ីស្រាអែល​ជាមួយ​អ៉ីរ៉ង់។

កាលពីថ្ងៃអង្គារ និយតករដឹកជញ្ជូនប្រទេសហ្វីលីពីន បានដំឡើងថ្លៃសេវាដឹកជញ្ជូនសាធារណៈគ្រប់ប្រភេទ។ ការចំណាយក្នុងពេលជិះរថយន្ត Jeepney ដែលប្រើប្រាស់ដោយប្រជាជនហ្វីលីពីនរាប់លាននាក់ជារៀងរាល់ថ្ងៃ នឹងកើនឡើងប្រហែល ៨ភាគរយ។

លោក Marcos បាននិយាយថា «តាមគំនិតខ្ញុំ ឥឡូវនេះ ប្រហែលមិនមែនជាពេលត្រូវដំឡើងថ្លៃសេវាកម្ម សម្រាប់ប្រជាជននោះទេ»។ លោក Marcos បានឱ្យដឹងថា លោកបានបញ្ជាឱ្យនាយកដ្ឋានដឹកជញ្ជូន ដាក់ឱ្យដំណើរការជិះដោយឥតគិតថ្លៃ នៅទូទាំងប្រទេសហ្វីលីពីន រួមជាមួយការបញ្ចុះតម្លៃសេវារថភ្លើងស្រាល និងផ្លូវដែលត្រូវបង់ប្រាក់។

គួរបញ្ជាក់ថា ខណៈសង្គ្រាមមជ្ឈិមបូព៌ាដែលកំពុងបន្ត ហ្វីលីពីន បានអនុញ្ញាតឱ្យបុគ្គលិករដ្ឋធ្វើការតែ ៤ថ្ងៃក្នុងមួយសប្តាហ៍ និងផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកបើកបររ៉ឺម៉កកង់បី ហើយរោងចក្រចម្រាញ់ប្រេងតែមួយគត់ ក៏បើកការពិភាក្សាដើម្បីទិញប្រេងរបស់រុស្ស៉ីផងដែរ៕