កិច្ចសន្ទនាសកលស្តីពី «ប្រទេសចិនក្នុងរដូវផ្ការីក» ក្រោមប្រធានបទ «ការអភិវឌ្ឍរបស់ចិន កាលានុវត្តភាពរបស់ពិភពលោក» បានបើកធ្វើនៅទីក្រុងឌូសេលដូហ្វ ប្រទេសអាល្លឺម៉ង់
19-03-2026 18:15
(ប៉េកាំង)៖ នៅថ្ងៃទី ១៧ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី "ប្រទេសចិនក្នុងរដូវផ្ការីក" ក្រោមប្រធានបទ "ការអភិវឌ្ឍរបស់ចិន កាលានុវត្តភាពពិភពលោក" ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំនៅក្រុងឌូសេលដូហ្វបានបើកធ្វើនៅទីក្រុងឌូសេលដូហ្វ នៃរដ្ឋ North Rhine-Westphalia ប្រទេសអាល្លឺម៉ង់ ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
លោក Shen Haixiong បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ក្នុងអំឡុងពេលបើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ចិននៅឆ្នាំនេះថា យើងត្រូវពង្រីកការបើកទូលាយចំពោះបរទេស ប្រកបដោយកម្រិតខ្ពស់ ត្រួសត្រាយទីផ្សារសកលឱ្យបានទូលំទូលាយនិងតភ្ជាប់ ជាមួយសេដ្ឋកិច្ចវិលជុំអន្តរជាតិឱ្យបានកាន់តែល្អ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយដើរតួនាទីនៃឧត្តមភាពលំដាប់ពិភពលោករបស់ខ្លួន តាមរយៈការផ្សព្វផ្សាយចម្រុះ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងប្រភពធនធានក្នុងវិស័យផ្សព្វផ្សាយ ដើម្បីជំរុញឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មតាមបែបផែនចិន ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោក ក៏ដូចជាចែករំលែកកាលានុវត្តភាពថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ជាមួយបណ្តាមិត្តលើសកលលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន





