* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ គោលដៅនៃសង្គ្រាមលើអ៉ីរ៉ង់ «នៅតែមិនផ្លាស់ប្តូរ» បើទោះបីវាយប្រហារជាង ៧,០០០គោលដៅរួចហើយក៏ដោយ (Video inside)

19-03-2026 20:27

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេកសេត (Pete Hegseth) បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា គោលបំណងយោធារបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៉ីរ៉ង់ មិនមានការប្រែប្រួលឡើយ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

យោងតាមរបាយការណ៍ពីមន្ទីរបញ្ចកោណ រហូតមកទល់ពេលនេះ យោធាអាមេរិកបានបើកការវាយប្រហារលើគោលដៅចំនួន ៧,០០០កន្លែងនៅទូទាំងប្រទេសអ៉ីរ៉ង់ រួមទាំងការកម្ទេចនាវាដាក់មីនជាង ៤០គ្រឿង និងនាវាមុជទឹកចំនួន ១១គ្រឿង។ លោក ហេកសេត បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «គោលបំណងរបស់យើង ដែលទទួលបានផ្ទាល់ពីប្រធានាធិបតី (ដូណាល់ ត្រាំ) គឺនៅដដែលដូចថ្ងៃទីមួយ។ វាជាគោលដៅដែលដើរតាមផែនការ និងមិនផ្លាស់ប្តូរឡើយ»។

លោក ហេកសេត បានសង្កត់ធ្ងន់ថា គោលដៅយោធាដែលអាមេរិកកំពុងសម្រេចឱ្យបាននោះគឺ ការបំផ្លាញចោលប្រព័ន្ធបាញ់មីស៊ីលអ៉ីរ៉ង់, ការកម្ទេចមូលដ្ឋានឧស្សាហកម្មការពារជាតិ, ការបំផ្លាញកងទ័ពជើងទឹកអ៉ីរ៉ង់ និងជាពិសេសគឺការធានាថា អ៉ីរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។

ក្នុងសន្និសីទកាសែតដដែលនេះ លោកឧត្តមសេនីយ៍ Dan Caine ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បានបញ្ជាក់បន្ថែមថា កងទ័ពអាមេរិកកំពុងសម្រេចគោលដៅតាមផែនការ ហើយការវាយប្រហារកំពុងតែ «ជ្រៅទៅក្នុងទឹកដីអ៉ីរ៉ង់» ជារៀងរាល់ថ្ងៃ ដើម្បីធានាថាគ្រប់គោលដៅទាំងអស់នឹងត្រូវកម្ទេចចោល៕