លោកស្រី Peng Liyuan ថ្លែង​សុន្ទរកថា​ជា​លាយលក្ខណ៍អក្សរ ក្នុង​កិច្ច​ប្រជុំ​តាមប្រព័ន្ធវីដេអូរបស់​អង្គការសុខភាពពិភពលោកស្តីពី​ទិវាពិភពលោក​កម្ចាត់​រោគ​របេងឆ្នាំ ២០២៦

20-03-2026 17:54

(ប៉េកាំង)៖ ថ្ងៃទី ១៨ ខែ​មីនា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈអង្គការសុខភាពពិភពលោក សម្រាប់​ប្រយុទ្ធប្រឆាំងជំងឺរបេងនិងជំងឺអេដស៍ បាន​ថ្លែង​សុន្ទរកថា​ជា​លាយលក្ខណ៍អក្សរក្នុង​កិច្ច​ប្រជុំ​តាមប្រព័ន្ធវីដេអូ របស់​អង្គការសុខភាពពិភពលោកស្តីពី​ទិវាពិភពលោក​កម្ចាត់​រោគ​របេងឆ្នាំ ២០២៦​ ។

លោកស្រី Peng Liyuan បាន​ថ្លែង​ថា ​ជា​និច្ច​កាល​ អង្គការ​សុខភាព​ពិភពលោក​និង​សហគមន៍អន្តរជាតិតែងតែ​​ប្រកាន់ខ្ជាប់​ការ​ចាត់​ទុកការថែរក្សា​​សុខភាព​របស់​មនុស្សជាតិ​ជា​កាតព្វកិច្ច ចាត់​ទុក​ការ​កម្ចាត់រោគរបេងជា​គោលដៅ​ ហើយ​បាន​ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​យ៉ាង​ច្រើន​ ។

លោកស្រី Peng Liyuan បាន​ថ្លែងទៀត​​ថា ​ការ​កម្ចាត់រោគរបេង និង​ថែរក្សា​​សុខភាព​មនុស្សជាតិ​ ជា​ការ​ស្វែង​រក​និង​ក្តី​បំណង​រួម​របស់​យើង​។ នា​ងខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ឥស្សរជន​គ្រប់មជ្ឈដ្ឋាន​នៃ​ប្រទេស​នានា​ រួម​គ្នា​ធ្វើ​សកម្មភាពយ៉ាង​សកម្ម​ ក្នុ​ងន័យ​គាំទ្រ​និង​ចូល​រួម​បុព្វហេតុកម្ចាត់​រោគ​របេងនៅទូទាំង​ពិភពលោក ដើម្បី​​ឱ្យ​សមិទ្ធផល​នៃ​ការ​កម្ចាត់​រោគ​​របេង​ ផ្តល់​ផល​ប្រយោជន៍​ដល់​ពិភពលោកទាំង​មូល​ និង​ពួត​ដៃ​គ្នា​ដើម្បីបង្កើតសហគមន៍សុខភាពសម្រាប់​មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន