ការស្ទង់មតិរបស់ CGTN៖ សហរដ្ឋអាមេរិកជាប្រទេសដែលញៀននឹងសង្គ្រាម បានពន្លឿនការធ្លាក់ថមថយនៃ «អនុត្តរភាពបែបអាមេរិក»

21-03-2026 17:12

(ប៉េកាំង)៖ ខណៈពេលការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់បានបង្វែទៅជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល សង្គ្រាមលើកនេះបានឈានចូលដំណាក់កាលថ្មីសន្លាង សហរដ្ឋអាមេរិកដែលញៀននឹងសង្គ្រាមកំពុងពន្លឿនការធ្លាក់ចូលក្នុងភាពជាប់គាំងសង្គ្រាម ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះ អ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,១ភាគរយយល់ឃើញថា សហរដ្ឋអាមេរិកដែលញៀននឹងសង្គ្រាមបានធ្វើកំហុសដដែលៗ ដូចមុនដែលប្រើប្រាស់កម្លាំងអាវុធ យ៉ាងអនាធិបតេយ្យ ហើយ“អនុត្តរភាពបែបអាមេរិក”កំពុងពន្លឿនការធ្លាក់ថមថយ។

ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៩ភាគរយ បានថ្កោលទោសចំពោះទង្វើ “ភេរវកម្មជាតិ” របស់សហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៥,២ភាគរយបានថ្លែងថា ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់នឹងពន្លឿនការថមថយចុះនៃសេដ្ឋកិច្ចក្នុងស្រុកអាមេរិក អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៨ភាគរយបានយល់ឃើញថា សហរដ្ឋអាមេរិកបានធ្លាក់ចូលក្នុង ភាពជាប់គាំងនៃសង្គ្រាមមជ្ឈិមបូព៌ាម្តងទៀត ផលប៉ះពាល់អវិជ្ជមាន ដែលនាំមកដោយសង្គ្រាមកំពុងលេចឡើងជាសន្សឹមៗ ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,៤ភាគរយបានយល់ឃើញថា ទង្វើខុសឆ្គងមួយចំនួននៃ “អនុត្តរភាពបែបអាមេរិក” កំពុងពន្លឿនការបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កម្លាំងដឹកនាំសកលនិងកិត្តិនាមរបស់សហរដ្ឋអាមេរិក។

ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន ១៨៩០៦ នាក់បានចូលរួមការបោះឆ្នោតព្រមទាំងបញ្ចេញមតិផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន