អ៉ីរ៉ង់បាញ់មីស៊ីលបាលិស្ទីគលើភាគខាងត្បូងអ៉ីស្រាអែល (Video inside)
22-03-2026 14:26
(តែលអាវីវ)៖ យោធាអ៉ីស្រាអែល នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនចាប់បានសញ្ញាពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគមួយគ្រាប់បាញ់ចេញពីអ៉ីរ៉ង់តម្រង់មកកាន់អ៉ីស្រាអែល តែមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Times of Israel។
ស៉ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺសំឡេងឡើងនៅភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសអ៉ីស្រាអែល ព្រមទាំងទីក្រុងហ្ស៊េរុយសាឡិម។ ការវាយប្រហារដោយមីស៊ីលបាលិស្ទីគពីអ៉ីរ៉ង់នេះដែរ កើតមានឡើងបន្ទាប់ពីអ៉ីរ៉ង់បាញ់មីស៊ីលលើទីក្រុង Arad និងទីក្រុង Dimona របស់អ៉ីស្រាអែលដោយបណ្ដាលឱ្យមនុស្សជាច្រើននាក់រងរបួស។
អ៉ីរ៉ង់បានអះអាងថាការវាយប្រហាររបស់ខ្លួនលើទីក្រុងទាំង២នេះគឺជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរ Natanz របស់អ៉ីរ៉ង់៕




