មនុស្ស ៦នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅកាតា (Video inside)
22-03-2026 16:22
(ដូហា)៖ ក្រសួងការពារជាតិកាតា នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាមនុស្ស ៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង និងមនុស្សម្នាក់ទៀត បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ក្រសួងការពារជាតិកាតា បានគូសបញ្ជាក់ដូច្នេះថា «ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះក្នុងដែនទឹករបស់កាតា បានកំណត់ទីតាំងរបស់មនុស្ស ៦នាក់ ក្នុងចំណោម៧នាក់ដែលជិះនៅលើឧទ្ធម្ភាគចក្រនោះ»។ ក្រសួងបន្ថែមថាក្រុមអ្នកជួយសង្រ្គោះកំពុងបង្កើនប្រតិបត្តិការតាមស្វែងរកមនុស្សម្នាក់ទៀត ដែលកំពុងបាត់ខ្លួននៅឡើយ។
បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកាតា ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់បន្ទាប់ពីជួបបញ្ហាបច្ចេកទេសអំឡុងបំពេញកាតព្វកិច្ចជាប្រចាំ។ តែមិនបានបង្ហើបឱ្យដឹងពីប្រភេទ ឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះទេ ហើយក៏មិនបានបញ្ជាក់ថាតើគ្រោះថ្នាក់នេះកើតឡើងក្នុងបេសកកម្មអ្វីឱ្យប្រាកដនោះដែរ៕




