* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាមេរិក៖ ពីឡុត២នាក់ស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ បុករថយន្តពន្លត់អគ្គិភ័យ ពេលចុះចតនៅអាកាសយានដ្ឋាន

23-03-2026 15:12

(ញូវយ៉ក)៖ អាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក បានរាយការណ៍ថា អាកាសយានិក២នាក់ នៃយន្តហោះជើងហោះហើរក្នុងតំបន់ របស់អាកាសចរណ៍កាណាដា Air Canada Express បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ១គ្រឿងនោះ បានបុកជាមួយរថយន្តពន្លត់អគ្គិភ័យ ពេលចុះចតនៅអាកាសយានដ្ឋាន LaGuardia នៃទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។

យោងតាមបញ្ជីអ្នកដំណើរ យន្តហោះ Air Canada Express ប្រភេទ CRJ-900 ផ្ទុកអ្នកដំណើរសរុប៧២នាក់ និងក្រុមការងារយន្តហោះ ៤នាក់ មានគោលដៅចេញពីទីក្រុង Montreal នៃប្រទេសកាណាដា។ ទិន្ន័យពីវែបសាយតាមដានជើងហោះហើរ Flightradar24 បានបង្ហាញថា យន្តហោះនោះបានបុករថយន្តពន្លត់អគ្គិភ័យ កាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ក្នុងល្បឿនប្រហែល៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា បើតាមរូបភាពបង្ហាញពីយន្តហោះខាងលើ ក្រោយពេលកើតហេតុ គេឃើញផ្នែកខាងមុខនៃយន្តហោះ រងការខូចខាតទាំងស្រុង។ ដោយឡែក ក្រៅពីស្លាប់អាកាសយានិក២នាក់ មនុស្សមួយចំនួនទៀតក៏បានរងរបួសផងដែរ ដែលរួមមានទាំងអ្នកដំណើរលើយន្តហោះ និងអ្នកដែលស្ថិតក្នុងរថយន្តពន្លត់អគ្គិភ័យ៕