របាយការណ៍ថាប្រទេសចំនួនបី កំពុងធ្វើជាអ្នកសម្របសម្រួលសន្តិភាពអាមេរិក-អ៉ីរ៉ង់ (Video inside)

23-03-2026 22:03

(វ៉ាស៊ីនតោន)៖ ស្របពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសឱ្យពន្យារពេលការវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៉ីរ៉ង់រយៈពេល ៥ថ្ងៃ ក្រោយមានកិច្ចចរចា ភ្នាក់ងារព័ត៌មាន Axios បានរាយការណ៍ថា ប្រទេសតួកគី អេហ្ស៊ីប និងប៉ាគីស្ថាន​​​ កំពុងធ្វើជាអ្នកសម្របសម្រួលសន្តិភាពអាមេរិក-អ៉ីរ៉ង់​។​

របាយការណ៍បានគូសបញ្ជាក់ថា​ ប្រទេសទាំងបីរបានជួបពិភាក្សាជាមួយប្រេសិតពិសេសសេតវិមាន លោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ជាបន្តបន្ទាប់ ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមនេះ។

តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានបើកកិច្ចសន្ទនា «ដ៏ល្អ និងប្រកបដោយផ្លែផ្កាបំផុត» អំឡុងពេល ២ថ្ងៃកន្លងមកនេះ សំដៅឈានទៅរក «ដំណោះស្រាយបញ្ចប់ជម្លោះទាំងស្រុងនៅក្នុងតំបន់មជ្ឈិមបូព៌ា»។ ក្នុងពេលជាមួយគ្នានេះ

គួរបញ្ជាក់ថា ក្រសួងការបរទេសអ៉ីរ៉ង់ បានទទួលស្គាល់ថាមាន «គំនិតផ្តួចផ្តើម» ជាច្រើនដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែទីក្រុងតេហេរ៉ង់បានទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកចាប់ផ្តើមសង្គ្រាមនេះ ត្រូវចូលរួមដោយផ្ទាល់ក្នុងកិច្ចចរចា។ ទោះជាយ៉ាងណា សេតវិមានមិនបានឆ្លើយតបចំពោះសំណួរទាក់ទងនឹងខ្លឹមសារនៃការចរចា ឬទីតាំងដែលកិច្ចប្រជុំនោះត្រូវបានធ្វើឡើងឡើយ៕