* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេដឹកនាំបក្សប្រឆាំងនៅតៃវ៉ាន់៖ ការស្វែងរកទំនាក់ទំនងប្រសើរជាមួយចិន មិនមែនមានន័យថាប្រឆាំងអាមេរិកនោះទេ (Video inside)

24-03-2026 14:51

(តៃប៉ិ)៖ មេដឹកនាំបក្សប្រឆាំងធំជាងគេនៅកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា បានលើកឡើងថា ការធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាមួយទីក្រុងប៉េកាំង មិនទាមទារឱ្យតៃវ៉ាន់ត្រូវងាកទៅប្រឆាំងសហរដ្ឋអាមេរិកនោះឡើយ ហើយភាពរស់រានមានជីវិតរបស់ដែនកោះនេះ គឺអាស្រ័យទៅលើទំនាក់ទំនងមានស្ថិរភាពជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អតីតសមាជិកសភាតៃវ៉ាន់ លោកស្រី Cheng Li-wun បានជាប់ឆ្នោតជាប្រធានគណបក្ស Kuomintang (KMT) កាលពីខែតុលា ឆ្នាំ២០២៥ ហើយបានបង្ហាញសញ្ញាថា លោកស្រីមានបំណងចង់ឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប៉េកាំង ជាងមេដឹកនាំមុនរបស់បក្ស គឺលោក Eric Chu ទៅទៀត។

ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ប្រកាន់ជំហរបដិសេធបើកកិច្ចពិភាក្សាជាមួយ រដ្ឋាភិបាលលោក Lai Ching-te នៃគណបក្ស DPP ដោយហៅលោកជាបុគ្គលប៉ុនប៉ង់បំបែករដ្ឋដ៏គ្រោះថ្នាក់។ ផ្ទុយទៅវិញ ចិនជាប្រចាំបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បក្ស KMT ប៉ុន្តែលោកស្រី Cheng មិនទាន់បានធ្វើទស្សនកិច្ចនៅឡើយទេ ចាប់តាំងពីជាប់ឆ្នោតជាប្រធានបក្សថ្មី។

គណបក្សរបស់លោក Lai បានចោទបក្ស KMT ថាមានបំណងលក់សិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ឱ្យទីក្រុងប៉េកាំង ហើយកំពុងទទួលការបង្គាប់បញ្ជាពីចិន ដើម្បីរារាំងផែនការចំណាយលើវិស័យការពារជាតិ និងរុញទីក្រុងតៃប៉ិឱ្យឃ្លាត​ចេញឆ្ងាយពីទីក្រុងវ៉ាស៉ីនតោន។

កាលពីថ្ងៃចន្ទ លោកស្រី Cheng បាននិយាយថា គណបក្សរបស់លោកស្រី បានទទួលរងការយល់ច្រឡំនិងរើសអើងអំពីគោលជំហររបស់ខ្លួន ហើយលោកស្រីបានគូសបញ្ជាក់អំពី ការគាំទ្រចំពោះការទិញសព្វាវុធពីសហរដ្ឋអាមេរិក ប៉ុន្តែសំណើបែបនោះ ចាំបាច់ត្រូវមានការពិនិត្យចាត់ចែងឱ្យត្រឹមត្រូវ។ លោកស្រីបានបន្ថែមថា ជាយូរមកហើយ គណបក្ស KMT បានរក្សាទំនាក់ទំនងយ៉ាងប្រសើរជាមួយសហរដ្ឋអាមេរិក ហើយវាមិនប៉ះពាល់បំណងប្រាថ្នា ក្នុងការធ្វើឱ្យប្រសើរ​ជាងមុននូវទំនាក់ទំនងជាមួយចិនឡើយ។

លោកស្រី Cheng បានបន្តថា ចំណុចទាំងពីរនេះ គឺគ្មានភាពផ្ទុយពីគ្នាទេ ហើយមិនចាំបាច់អ្វីត្រូវជ្រើសរើសយកមួយ ចោលមួយឡើយ។ លោកស្រីបានលើកជាសំណួរថា ហេតុអ្វីការធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាមួយចិន ចាំបាច់ត្រូវតែមានន័យថា មិនគាំទ្រអាមេរិក។ ជាចុងក្រោយលោកស្រី បានសង្កត់ធ្ងន់ថា វាគឺជារឿងដ៏សំខាន់ ក្នុងការមានទំនាក់ទំនងល្អជាមួយចិន ជាពិសេស​ដោយសារទំនាក់ទំនងរវាងភាគីទាំងពីរ គឺជះផលប៉ះពាល់ដោយផ្ទាល់លើភាពរស់រានមានជីវិតរបស់តៃវ៉ាន់៕