ការស្ទង់មតិនៃ CGTN៖ សម្លឹងឃើញពីស្ថិរភាពនៃការរំពឹងទុកនិងគ្រឹះនៃភាពប្រាកដប្រជាតាមរយៈវេទិកា Boao
24-03-2026 17:10
(ប៉េកាំង)៖ វេទិកា Boao សម្រាប់អាស៊ីក្នុងឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ របស់ចិនទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងបរិបទដែលសភាពការណ៍អន្តរជាតិមានភាពរង្គោះរង្គើ ប្រទេសចិនដែលតែងតែផ្តោតលើការអភិវឌ្ឍបានក្លាយជា ការរំពឹងទុកដែលកាន់តែសុវត្តិភាព អាចពឹងផ្អែកបាន និងមានស្ថិរភាព ផែនការ ៥ ឆ្នាំទី ១៥ របស់ចិនបានដាក់ចេញ តារាងពេលវេលានិងផែនទីបង្ហាញផ្លូវសម្រាប់ការរំពឹងទុកនេះ។ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតពិភពលោក ជាលទ្ធផលបានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,៩ % សម្គាល់ឃើញថា ស្ថិរភាពនិងនិរន្តរភាពនៃនយោបាយបានក្លាយជា ការមានប្រៀបដ៏ច្បាស់លាស់ខាងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។
ការស្ទង់មតិនេះបានធ្វើតាមគេហទំព័រភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃ CGTN ក្នុងរយៈពេល ២៤ ម៉ោងមានអ្នកប្រើអ៊ីនធឺណិតចំនួន ១១៤៩៣ បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន




