លោក Wang Yi ចូលរួមពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប ១០ឆ្នាំនៃការបើកកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូង

24-03-2026 17:48

(ប៉េកាំង)៖ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប ១០ ឆ្នាំនៃការបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូងកាលពីថ្ងៃទី ២៣ ខែមីនានៅទីក្រុងប៉េកាំង ។

លោក Wang Yi បានថ្លែងថា ក្រោមការដឹកនាំរបស់មេដឹកនាំនៃប្រទេសទាំង៦ យើងទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់តាមរយៈការប្រកាន់ខ្ជាប់វប្បធម៌ឡានឆាង-មេគង្គ និងការអនុវត្តស្មារតីឡានឆាង-មេគង្គ ដោយបានក្លាយជាគំរូ នៃការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ គន្លឹះដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការ មានការអភិវឌ្ឍខ្លាំង គឺស្ថិតនៅលើការប្រកាន់ខ្ជាប់នូវគោលការណ៍មេត្រីភាព និងសុខដុមនីយកម្មជាមួយប្រទេសជិតខាង ផ្តោតលើការអភិវឌ្ឍ និងផ្តល់អាទិភាពដល់ការច្នៃប្រឌិត ។ ប្រទេសចិនមានឆន្ទៈពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាមួយប្រទេសមេគង្គទាំង ៥ ដើម្បីបង្កើតជាកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ២.០ បង្កើត "គំរូឡានឆាង-មេគង្គ" សម្រាប់អភិបាលកិច្ចសកល និងរួមគ្នាកសាងផ្ទះឡានឆាង-មេគង្គឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ក្នុងពិធីនេះក៏បានចេញផ្សាយឯកសារស្តីពី «ការកសាងសហគមន៍ជោគវាសនារួមឡានឆាង-មេគង្គ ៖ ចក្ខុវិស័យរួម និងមាគ៌ាជាក់ស្តែង» និង «ផែនការមេសម្រាប់ការតភ្ជាប់ ការអភិវឌ្ឍរួម និងការធ្វើសមាហរណកម្មស៊ីជម្រៅនៅក្នុងតំបន់ឡានឆាង-មេគង្គ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ»

វិទ្យុមិត្តភាពកម្ពុជាចិន