* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-ចិនធ្វើបាឋកថាស្តីពី ««ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥»» បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី

24-03-2026 18:00

(ភ្នំពេញ)៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បាឋកថាសំខាន់មួយក្រោមប្រធានបទ “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥ បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពកម្ពុជា–ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន និងវិទ្យុមិត្តភាពកម្ពុជា–ចិន។ គោលបំណងពង្រឹង ការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន នៅក្នុងបរិបទនៃការអភិវឌ្ឍ សកល និងផែនការយុទ្ធសាស្ត្រថ្មីរបស់ប្រទេសចិន។

អ្នកចូលរួមមកពី តំណាងស្ថាប័ន សំខាន់ៗជាច្រើនរួមមាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាធម្មនុញ្ញ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងតំណាងមកពី គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ.ម.ត និងសាកល វិទ្យាល័យទួនហ្វា។

លោក Shen Haixiong (សិន ហៃស្យុង ) អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកសាស្ត្រាចារ្យ Li Zhi (លី ជី )អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវផែនការអភិវឌ្ឍប្រទេសចិននៃសាកល វិទ្យាល័យ Tsinghua បានបង្ហាញអំពីផែនការ ៥ឆ្នាំលើកទី១៥របស់ប្រទេសចិន។ លោកទាំងពីរក៏បានរំលេចថា ផែនការនេះមានតួនាទីសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការចូលរួមយ៉ាងសកម្មក្នុងចរន្តសេដ្ឋកិច្ចសកល។ លើសពីនេះ លោកទាំងពីរក៏បានយល់ស្របថា ផែនការនេះ ក៏ជាកូនសោរគន្លឹះសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាមិត្ត រួមទាំងកម្ពុជា។

ក្នុងអង្គពិធី វាគ្មិនកម្ពុជាចំនួន២រូប គឺលោកបណ្ឌិត ជា មុនីឫទ្ធិ និងលោកបណ្ឌិត កៅ មុយថង បានលើកឡើងពី សារៈសំខាន់នៃកិច្ចកសាង «សហគមន៍ជោគវាសនារួមកម្ពុជា–ចិន»។ លោកទាំងពីរបានគូសបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរ កម្ពុជានិងចិន ដែលបានអភិវឌ្ឍយ៉ាងរឹងមាំលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ ហើយកំពុងបន្តឆ្ពោះទៅរកភាពរឹងមាំ និងចីរភាពកាន់តែខ្លាំង។ វាគ្មិនកម្ពុជាទាំង២រូប ក៏បានលើកទឹកចិត្តឱ្យប្រទេស យើងទាំងពីរបន្តពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នា ដើម្បីសម្រេចគោលដៅ រួមក្នុងយុគសម័យថ្មី។

ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា បាឋកថានេះមិនត្រឹមតែជា វេទិកាផ្សព្វផ្សាយចំណេះដឹងអំពីគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកសំខាន់មួយក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា–ចិនឱ្យកាន់តែជិតស្និទ្ធ ដែលជាពិសេស បាឋកថានេះបានបង្ហាញថា ផែនការ៥ឆ្នាំលើកទី១៥របស់ចិន និងគំនិតកសាងសហគមន៍ ជោគវាសនារួម គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍរួមគ្នាក្នុងយុគសម័យថ្មី។

ឯកឧត្តមមានសុទិដ្ឋិនិយម ស្របជាមួយគោលគំនិតទាំងមូលរបស់អង្គពិធីដែលបានឯកភាពគ្នាថា បាឋកថានេះបាន បង្ហាញយ៉ាងច្បាស់អំពី តួនាទីរបស់ប្រទេសចិន ក្នុងការជំរុញសេដ្ឋកិច្ចសកល និងសារៈសំខាន់នៃការបន្តពង្រឹង សហគមន៍ជោគវាសនា រួមកម្ពុជា–ចិន ដើម្បីសម្រេចបាននូវអនាគតដែលមានភាពរុងរឿង និងចីរភាពសម្រាប់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន