* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាស៉ី ងាកទៅរកការអនុវត្តដូចអំឡុងពេលនៃជំងឺកូវីដ ដើម្បីដោះស្រាយវិបត្តិសាំងឡើងថ្លៃ

25-03-2026 16:18

(អាស៉ី)៖ បណ្តាប្រទេសនៅទូទាំងអាស៉ី កំពុងថ្លឹងថ្លែងពីគោលការណ៍បំពេញការងារតាមប្រព័ន្ធអនឡាញ និងវិធានការផ្សេងទៀតដែលបានអនុវត្ត អំឡុងពេលជំងឺរាតត្បាតកូវីដ ខណៈព្យាយាមឆ្លើយតប ទៅនឹងបញ្ហាខ្វះខាតប្រេងឥន្ធនៈជាសកល ដែលបង្កឡើងដោយសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។

អាស៉ី ស្ថិតនៅចំណុចប្រឈមជាងគេក្នុងវិបត្តិប្រេងឥន្ធនៈ ដោយ ៨០ភាគរយនៃប្រេង ត្រូវបាននាំចូលតាមច្រកសមុទ្រ Hormuz ដែលស្ទើរតែត្រូវបិទខ្ទប់ទាំងស្រុងដោយកងកម្លាំងអ៉ីរ៉ង់ ចាប់តាំងពីផ្ទុះសង្រ្គាម នៅថ្ងៃទី២៨ ខែកុម្ភៈ។

នៅពេលត្រូវបានសាកសួរអំពីសេចក្តីណែនាំ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ឱ្យពិចារណាធ្វើការតាមអនឡាញ រដ្ឋមន្រ្តីថាមពលកូរ៉េខាងត្បូង លោក Kim Sung-whan ​បាននិយាយថា «ខ្ញុំគិតថា វាជាគំនិតល្អមួយ។ យើងនឹងប្រឹក្សាយោបល់ជាមួយមន្រ្តីពាក់ព័ន្ធ ហើយពិចារណាឱ្យធ្វើការពីផ្ទះ»។

ហ្វីលីពីន ដែលពឹងផ្អែកខ្លាំងលើប្រេងមកពីមជ្ឈិមបូព៌ា បានកាត់បន្ថយថ្ងៃធ្វើការសម្រាប់មន្រ្តីរដ្ឋ និងបុគ្គលិកអប់រំកាលពីដើមខែនេះ។ ប៉ាគីស្ថាន បានបិទសាលារៀនរយៈពេល ២សប្តាហ៍ ហើយថាបុគ្គលិកការិយាល័យ នឹងធ្វើការបន្ថែមទៀតពីផ្ទះ។ ស្រីលង្កា ក៏​បានដាក់ថ្ងៃ​ឈប់​សម្រាក​​សាធារណៈ​នៅរៀង​រាល់​ថ្ងៃ​ពុធផងដែរ ដើម្បី​រក្សា​ការ​ផ្គត់ផ្គង់​ប្រេង​។

ប្រទេសមួយចំនួន បានងាកទៅរកវិធានការលើកទឹកចិត្ត ដោយសារការកើនឡើងថ្លៃប្រេងឥន្ធនៈ ធ្វើឱ្យការចំណាយក្នុងជីវភាពប្រចាំថ្ងៃកើនឡើង។ រដ្ឋាភិបាលជប៉ុន គ្រោងបញ្ចេញមូលនិធិបម្រុងចំនួន ៨០០ពាន់លានយ៉េន ឬ ៥ពាន់លានដុល្លារ ដើម្បីផ្តល់ការឧបត្ថម្ភធន ក្នុងគោលបំណងរក្សាតម្លៃប្រេងសាំង ឱ្យនៅប្រហែល ១៧០យ៉េនក្នុងមួយលីត្រជាមធ្យម។ វិធានការនេះនឹងចំណាយថវិការ ៣០០ពាន់លានយ៉េនក្នុងមួយខែ។

ដោយឡែក នូវែលសេឡង់ នឹងផ្តល់ថវិកាគាំទ្របណ្តោះអាសន្នចំនួន ៥០ដុល្លារ New Zealand ឬ ២៩.៣០ដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ សម្រាប់គ្រួសារដែលមានចំណូលទាប។ នៅអូស្រ្តាលី ស្ថានីយប្រេងឥន្ធនៈរាប់រយកន្លែង ការផ្គត់ផ្គង់ប្រេងកាន់តែខើចទៅ ដែលកំពុងវាយប្រហារធ្ងន់ធ្ងរ នៅតំបន់ដាច់ស្រយាលនៃទ្វីបដ៏ធល្វឹងល្វើយនេះ៕