មេដឹកនាំហេសបូឡា បដិសេធចរចាជាមួយអ៊ីស្រាអែល ពេលកំពុងរងការវាយប្រហារ និងប្តេជ្ញាប្រយុទ្ធ «គ្មានដែនកំណត់»

25-03-2026 23:11

(បេរូត)៖ មេដឹកនាំក្រុមហេសបូឡា (Hezbollah) លោក ណាអ៊ីម កាស្សេម (Naim Qassem) បានប្រកាសនៅថ្ងៃពុធនេះថា ការចរចាជាមួយអ៊ីស្រាអែលខណៈពេលកំពុងរងការបាញ់ប្រហារ គឺស្មើនឹងការបង្ខំឱ្យចុះចាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ដែលត្រូវបានអានតំណាងឱ្យរូបលោក និងចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ដែលមានទំនាក់ទំនងជាមួយហេសបូឡា លោក កាស្សេម បានអំពាវនាវឱ្យមានការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។

សុន្ទរកថាដដែលនោះបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា អ្នកប្រយុទ្ធហេសបូឡាទាំងអស់បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបន្តការប្រយុទ្ធទប់ទល់ «ដោយគ្មានដែនកំណត់» ឡើយ៕