* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ្សេលេនស្គី៖ សហរដ្ឋអាមេរិក ភ្ជាប់ការធានាសន្តិសុខ ជាថ្នូរឱ្យអ៊ុយក្រែនបោះបង់ចោលតំបន់ Donbas (Video inside)

26-03-2026 09:53

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាសហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់ការធានាសន្តិសុខនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយនៅអ៊ុយក្រែន ដោយភ្ជាប់ជាមួយលក្ខខណ្ឌឱ្យទីក្រុងកៀវបោះបង់ចោលតំបន់ Donbas ទាំងមូលនៃភាគខាងកើតប្រទេសទៅឱ្យរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ហ្សេលេនស្គី បានកត់សម្គាល់ថាខណៈសហរដ្ឋអាមេរិកកំពុងផ្ដោតលើ សង្រ្គាមជាមួយអ៉ីរ៉ង់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធលើអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៉ីចាប់តាំងពី ឆ្នាំ២០២២ ឱ្យបានឆាប់រហ័ស។ «ជាការពិតណាស់ មជ្ឈិមបូព៌ាបានជះឥទ្ធិពលលើលោកប្រធានាធិបតី ត្រាំ ហើយខ្ញុំកំពុងគិតគូរពីជំហានបន្ទាប់របស់លោក។ តែគួរឱ្យស្ដាយ ក្នុងការគិត របស់ខ្ញុំ លោកប្រធានាធិបតី ត្រាំ នៅតែបន្តជ្រើសរើសយកយុទ្ធសាស្ត្រដាក់សម្ពាធបន្ថែមលើភាគីអ៊ុយក្រែន»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។

លោក ហ្សេលេនស្គីបានប្រាប់ Reuters​ ថាសហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់ការធានាសន្តិសុខ ប្រសិនបើអ៊ុយក្រែនយល់ព្រមដកខ្លួនចេញពីតំបន់ Donbas។ យ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែនបានអរគុណលោក ត្រាំ សម្រាប់ការបន្តផ្គង់ផ្គត់អាវុធសម្រាប់អ៊ុយក្រែន បើទោះជាកំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានទទូចម្ដងហើយម្ដងទៀតថាការគ្រប់គ្រងតំបន់ Donbas ទាំងមូលគឺជាធាតុផ្សំដ៏សំខាន់មួយនៃគោលដៅសង្រ្គាមរបស់លោក ដែលទីក្រុងមូស្គូអះអាងថានឹងសម្រេចគោលដៅនេះឱ្យបានដោយប្រើកម្លាំងយោធា ប្រសិនបើមិនអាចធ្វើបានតាមរយៈកិច្ចចរចា។ លោក ហ្សេលេនស្គីវិញក៏បានលើកឡើងជាច្រើនលើក ផងដែរថាប្រទេសរបស់លោកត្រូវការការធានាសន្តិសុខយ៉ាងរឹងមាំពីដៃគូអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ដើម្បីធានាថារុស្ស៉ីនឹងមិនបើកការវាយប្រហារជាថ្មីនៅពេលអនាគត ក្នុងករណីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា៕