* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ហ្វីលីពីន បញ្ចេញថវិកា ២០ពាន់លានប៉េសូ (៣៣៣លានដុល្លារ) ដើម្បីពង្រឹងសន្តិសុខក្នុងវិស័យប្រេងឥន្ធនៈ (Video inside)

26-03-2026 11:50

(ម៉ានីល)៖ ក្រសួងថាមពលហ្វីលីពីន នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា បានឱ្យដឹងថា ខ្លួនកំពុងដំណើរការមូលនិធិសង្គ្រោះបន្ទាន់ចំនួន ២០ពាន់លានប៉េសូ ឬ ៣៣៣លានដុល្លារអាមេរិក ដើម្បីពង្រឹងសន្តិសុខប្រេងឥន្ធនៈ ចំពេលដែលតម្លៃប្រេងឆៅបន្តប្រែប្រួល ដោយសារតែសង្រ្គាមនៅឯតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមក្រសួងថវិកាហ្វីលីពីន (DBM) មូលនិធិ ២០ពាន់លានប៉េសូ នឹងត្រូវប្រើដើម្បីទិញផលិតផលឥន្ធនៈ ដូចជាប្រេងម៉ាស៊ូត សាំង និងហ្គាស ដើម្បីបង្កើនទុនបម្រុងជាតិ និងជួយរក្សាស្ថិរភាពតម្លៃ។ នេះជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាល ដើម្បីការពារប្រជាជនហ្វីលីពីនពីការប៉ះទង្គិចខាងក្រៅ និងដើម្បីធានាថាមានប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់។

កាសែតក្នុងស្រុក Philippine Star បានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្រ្តីថាមពល លោកស្រី Sharon Garin ដែលនិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនប្រេងជាតិហ្វីលីពីនគ្រប់គ្រងដោយរដ្ឋ នឹងដឹកនាំការទិញប្រេង ៤០០ ០០០បារ៉ែលពីប្រទេសជិតខាងអាស៉ីអាគ្នេយ៍ និង ៦០០ ០០០បារ៉ែលពីកន្លែងផ្សេងទៀត៕