លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកា Zhongguancun និងថ្លែងសុន្ទរកថា

26-03-2026 17:51

(ប៉េកាំង)៖ ថ្ងៃទី២៥ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកា Zhongguancun បានបើកធ្វើនៅក្រុងប៉េកាំង។ លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា។

លោក Ding Xuexiang បានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត “ផែនការ៥ឆ្នាំទី១៥” ប្រទេសចិននឹងពន្លឿន ការជំរុញភាពឯករាជ្យម្ចាស់ការក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយកម្រិតខ្ពស់ ផ្តោតសំខាន់ទៅលើ ការកសាងមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ។ តំបន់ប៉េកាំង-ធានជីន-ហឺប៉ី តំបន់ដីសណ្តទន្លេយ៉ាងសេ និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ គឺជាកម្លាំងចលករសំខាន់ទាំងបី សម្រាប់ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់របស់ប្រទេសចិន ដូច្នេះយើងត្រូវប្រមូលផ្តុំកម្លាំងផ្តោលើការអភិវឌ្ឍនៃតំបន់ទាំង៣នេះ ដើម្បីជំរុញការកសាង មជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិឱ្យឆ្ពោះទៅរកការអភិវឌ្ឍតាមរយៈការធ្វើសមាហរណកម្មតំបន់ និងកសាងសមត្ថភាពច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សមត្ថភាពនាំមុខក្នុងវិស័យឧស្សាហកម្មកម្រិតខ្ពស់ សមត្ថភាពប្រមូលផ្តុំធនធានផ្នែកបច្ចេកវិទ្យានិងធនធានមនុស្ស ក្នុងន័យជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។

លោកបន្តទៀតថា ប្រទេសចិនរីករាយធ្វើការជាមួយភាគីនានា ដើម្បីកសាងសហគមន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល។លោកបានស្នើថា យើងត្រូវកសាងបណ្តាញនវានុវត្តន៍ ដែលកាន់តែបើកចំហនិងប្រកបដោយបរិយាប័ន្ន ធ្វើកិច្ចសហប្រតិបត្តិការ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែទូលំទូលាយនិងចម្រុះ ព្រមទាំងជំរុញសមភាពនៃអភិបាលកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាន់តែសមភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន