* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក​ Zhao Leji ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន ​​​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​​ពេញអង្គ​នៃកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ ​២០២៦ ​នៃវេទិកា Boao ​សម្រាប់អាស៊ី​និង​ថ្លែង​សុន្ទរកថា​គន្លឹះ

26-03-2026 17:52

(ប៉េកាំង)៖ ព្រឹកថ្ងៃទី ២៦ ខែ​មីនា នៅ​ Boao ខេត្ត Hainan ​លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​ បាន​អញ្ជើញ​ចូលរួម​​កិច្ចប្រជុំ​​ពេញអង្គ​នៃកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ ​២០២៦ ​នៃវេទិកា Boao ​សម្រាប់អាស៊ី​ ​ព្រមទាំង​​ថ្លែង​សុន្ទរកថា​​គន្លឹះក្រោមចំណងជើងថា «ក្តាប់ជាប់ទិសដៅដ៏ត្រឹមត្រូវ ​រួមគ្នាកសាង​អនាគតដ៏​ល្អបវរ» ​។

លោក Zhao Leji បាន​ថ្លែងថា ​ឆ្នាំនេះជា​ខួប ២៥ ឆ្នាំ​នៃ​ការបង្កើត​វេទិកា Boao ​សម្រាប់អាស៊ី​។ ​២៥ ឆ្នាំកន្លង​ផុតទៅ ​វេទិកា​នេះ​បាន​ក្លាយជា​ «ស្លាកយីហោមាស» ​មួយ​សម្រាប់​ជំរុញ​ប្រទេស​អាស៊ី​និង​បណ្តាប្រទេស​លើ​សកលលោក​ឱ្យ​ធ្វើការផ្លាស់ប្តូរគ្នា និង​រួម​សាមគ្គីគ្នា​ដើម្បី​ការ​​អភិវឌ្ឍ​រួម​។ ​ក្នុង​​ពិភពលោក​សព្វ​ថ្ងៃនេះ ​បំណងប្រាថ្នា​របស់​ប្រជាជន​គ្រប់​ប្រទេស​ដែល​ចង់​​បាន​សន្តិភាព​និងវឌ្ឍនភាព​គឺ​​​កាន់តែ​ខ្លាំងឡើងៗ​​សំឡេងអំពាវនាវ​ឱ្យ​មាន​សច្ចយុត្តិធម៌​ក៏កាន់តែ​ខ្លាំងឡើងៗ​ដែរ ។

លោក Zhao Leji ​បាន​គូសបញ្ជក់​ថា ​​លោក ​Xi Jinping ​​ប្រធានរដ្ឋចិន​បាន​លើកឡើង​គំនិតផ្តួចផ្តើម​ស្តីពី​ការ​កសាង​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ ​​ ​គំនិតផ្តួចផ្តើម​អភិវឌ្ឍន៍​សកល ​គំនិតផ្តួចផ្តើម​សន្តិសុខសកល គំនិតផ្តួចផ្តើម​អរិយធម៌សកល និងគំនិតផ្តួចផ្តើម​អភិបាលកិច្ចសកល​ ដែលបាន​ចង្អុលបង្ហាញ​ទិសដៅ​ដ៏​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​​និម្មាបនកម្ម​​​ពិភពលោក​ដែល​បម្រែ​បម្រួល​មិនដែល​មានក្នុងរយៈពេល​មួយរយឆ្នាំ​កន្លងទៅ។ ​​យើងគួរ​សមស្រប​នឹង​ចរន្តនៃយុគសម័យ ​​រួមគ្នា​កសាង​ផ្ទះអាស៊ី​យើង​ឱ្យ​បាន​​ល្អ​ ​​ពួតដៃគ្នា​កសាង​សហគមន៍​វាសនា​រួម​សម្រាប់មនុស្សជាតិ ​​ដើម្បី​បង្កើត​អនាគត​ល្អបវរ​មួយដែល​ប្រកបដោយ​ភាពសុខសាន្ត​ សុខដុមរមនា ​សហប្រតិបត្តិការ​​​ឈ្នះ-ឈ្នះ ​ សច្ចយុត្តិធម៌ ​គោរពរាប់អានគ្នានិង​ជឿទុកចិត្តគ្នា​ទៅវិញទៅមក។

លោក Zhao Leji ​បាន​បន្តថា ​​ប្រទេសចិន​យកចិត្តទុកដាក់ជានិច្ច​​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ចនិង​កែលម្អ​គុណភាព​នៃ​ជីវភាព​រស់នៅ​របស់ប្រជាជន ​​ហើយ​ស្រប​នឹង​ពេល​ខិតខំ​​អភិវឌ្ឍ​ប្រទេសខ្លួន ​ចិន​ក៏​​បាន​​ជំរុញ​ការ​​អភិវឌ្ឍ​រួម​របស់​បណ្តា​ប្រទេស​ផងដែរ។ ​​ ​ ​​ចិន​ជា​ក្បាល​​ម៉ា​ស៊ីន​​នៃ​សេដ្ឋកិច្ច​ពិភពលោក។ ​ផែនការ ៥ ឆ្នាំទី ១៥ បាន​កំណត់គោលដៅ​និងភារកិច្ច​សំខាន់​របស់​ចិន​ក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខនេះ ​​ប្រទេសចិន​នឹង​បន្ត​បើកទូលាយ​កម្រិតខ្ពស់​ថែមទៀត ​​ដើម្បី​ចែករំលែក​ឱកាស​ជាមួយ​គ្រប់ប្រទេស។

តំណាង​​ជាង​ ១៦០០ នាក់​ដែល​មកពី​មជ្ឈដ្ឋាន​នយោបាយ ​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និងពាណិជ្ជកម្ម ​​បញ្ញវន្ត និង​​ប្រព័ន្ធសារព័ត៌មាន​នៃ​ប្រទេស​និង​តំបន់​លើសពី​ ៦០ បានចូលរួម​​កិច្ច​ប្រជុំ​​ពេញអង្គ​លើក​នេះ៕​​

វិទ្យុមិត្តភាពកម្ពុជាចិន