IFRC៖ មនុស្សជាង ១,៩០០នាក់បានស្លាប់នៅអ៊ីរ៉ង់ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារ (Video inside)

27-03-2026 18:52

(ហ្សឺណែវ)៖ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានប្រកាសនៅថ្ងៃសុក្រនេះថា មនុស្សជាង ១,៩០០នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ២០,០០០នាក់ទៀតរងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីជាន់ខ្ពស់របស់ IFRC លោកស្រី ម៉ារីយ៉ា ម៉ាទីណេស (Maria Martinez) បានបញ្ជាក់អំពីតួលេខនេះ ដោយយោងតាមទិន្នន័យផ្លូវការដែលផ្តល់ដោយអង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ផ្ទាល់។

លោកស្រី ម៉ាទីណេស ក៏បានសង្កត់ធ្ងន់ផងដែរថា បច្ចុប្បន្ន អង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ គឺជាអង្គការមនុស្សធម៌តែមួយគត់ដែលកំពុងបន្តប្រតិបត្តិការជួយសង្គ្រោះនៅទូទាំងប្រទេស ចំពេលដែលជម្លោះសង្រ្គាមកំពុងកើនឡើងកម្តៅយ៉ាងខ្លាំងនេះ៕