ការស្ទង់មតិរបស់​បណ្តាញ​ទូរទស្សន៍ CGTN បង្ហាញ​ថា​ «វិលជុំ​គ្មាន​ទី​បញ្ចប់​» នៃសង្គ្រាម​និយម​នឹង​បណ្តាល​ឱ្យ​អាមេរិក​ជាប់គាំង​ក្នុង​ភាពឯកោ ​ដែល​មិនធ្លាប់​មាន​ក្នុង​សហគមន៍​អន្តរជាតិ

28-03-2026 16:29

(ប៉េកាំង)៖ កងកម្លាំង​​​បដិវត្តន៍​អិស្លាមអ៊ីរ៉ង់​បាន​​ចេញ​សេចក្តីប្រកាសន៍​នៅ​ថ្ងៃទី ២៧ ខែ​មីនា ​​ថា ​​ច្រក​​​សមុទ្រ​ Hormuz ​ត្រូវបិទ​ទាំងស្រុង ​​ភ្លើងសង្គ្រាម​ក្នុង​ដែនអ៊ីរ៉ង់​​បានឡើង​កំដៅ​ថែមទៀត​។ ​​​​បណ្តាញ​ទូរទស្សន៍ CGTN នៃអគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ធ្វើ​ការស្ទង់មតិ​ចំពោះ​អ្នកប្រើបណ្តាញអ៊ីនធឺណិត​​ពិភពលោក ជា​លទ្ធផល​​បាន​ឱ្យ​ដឹងថា ​អ្នក​ផ្តល់បទសម្ភាសន៍​ចំនួន ៨៩,៦ % សម្គាល់​ឃើញ​ថា ការជ្រៀតជ្រែក​នៅក្រៅប្រទេស​នៃ​សហរដ្ឋ​អាមេរិក​​​មិនអាច​ដកខ្លួនចេញផុតពី​ «​វិលជុំ​គ្មាន​ទីបញ្ចប់» ​នៃសង្គ្រាម​និយម​នោះទេ ​ការដែល​អាមេរិក​ធ្វើសង្គ្រាមក្នុងដែន​អ៊ីរ៉ង់​នឹង​​បណ្តាល​ឱ្យ​អាមេរិក​ធ្លាក់​ក្នុង​ភាពឯកោ​ដ៏​មិនធ្លាប់​មាន​ក្នុង​សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ។

តំណាងរង​​អចិន្ត្រៃយ៍ប្រចាំ​អង្គការ​សមុទ្រ​អន្តរជាតិ​​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ថ្លែងថា ចាប់ពី​​អាមេរិក​និង​អ៊ីស្រាអែល​វាយប្រហារ​អ៊ីរ៉ង់​មក បាន​បណ្តាល​ឱ្យ​​មនុស្ស​យ៉ាង​ហោចណាស់​លើសពី ១៧០០​នាក់​ស្លាប់​បាត់បង់ជីវិត​, ២.២៨ម៉ឺននាក់​រងរបួស​, ​​ប្រហែល៣៥០​ម៉ឺននាក់​បាត់បង់​ទី​លំនៅ​ ហើយ​​គោលដៅ​សំណង់​ស៊ីវិល​លើសពី ៨ ម៉ឺន​កន្លែង​ត្រូវបានបំផ្លិចបំផ្លាញក្នុងដែន​អ៊ីរ៉ង់​ ។

ការស្ទង់មតិ​នេះ​បាន​ធ្វើ​​តាម​គេហទំព័រភាសាអង់គ្លេស ភាសា​អេស្ប៉ាញ ​ភាសាបារាំង ​ភាសា​អារ៉ាប់​និង​ភាសារុស្ស៊ី​នៃ CGTN ​ក្នុងរយៈពេល ២៤ ម៉ោង​មានអ្នកប្រើអ៊ីនធឺណិត​​ចំនួន ១៣៧៣១ នាក់បានចូលរួម​បោះឆ្នោត​និង​បញ្ចេញ​​មតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន​