* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតីអេហ្ស៊ីប អំពាវនាវដល់លោក ត្រាំ ឱ្យជួយបញ្ឈប់សង្គ្រាម ដោយព្រមានថាថ្លៃប្រេងអាចហក់ដល់ ២០០ដុល្លារ (Video inside)

30-03-2026 20:37

(កៃរ៉ូ)៖ នាថ្ងៃចន្ទ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌុលហ្វាតាហ៍ អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) បានអំពាវនាវយ៉ាងទទូចទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យជួយបញ្ឈប់សង្គ្រាមនៅតំបន់ឈូងសមុទ្រ ដោយលោកបញ្ជាក់ថា មានតែលោក ត្រាំ ម្នាក់គត់ដែលអាចធ្វើរឿងនេះបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសន្និសីទថាមពលនៅទីក្រុងកៃរ៉ូ លោក អាល់-ស៊ីស៊ី បានអង្វរករថា «ខ្ញុំសូមប្រាប់ទៅលោកប្រធានាធិបតី ត្រាំ៖ គ្មាននរណាម្នាក់អាចបញ្ឈប់សង្គ្រាមនៅក្នុងតំបន់ឈូងសមុទ្ររបស់យើងបានក្រៅពីលោកទេ។ សូមមេត្តាជួយយើងបញ្ឈប់សង្គ្រាមនេះផង លោកមានសមត្ថភាពធ្វើវាបាន»។ លោកប្រធានាធិបតីអេហ្ស៊ីប បានព្រមានថា ការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពល នឹងបង្កឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ដោយលោកព្រមានថា ការដែលអ្នកវិភាគខ្លាចក្រែងតម្លៃប្រេងហក់ឡើងដល់ជាង ២០០ដុល្លារក្នុងមួយបារ៉ែលនោះ «មិនមែនជារឿងបំផ្លើសឡើយ»។

គួរបញ្ជាក់ថា លោក អាល់-ស៊ីស៊ី ក៏បានសម្តែងការព្រួយបារម្ភចំពោះវិបត្តិស្បៀងអាហារពិភពលោក ដែលអាចនឹងកើតឡើងដោយសារការរាំងស្ទះដល់ការនាំចេញជីកសិកម្ម ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសដែលមានចំណូលមធ្យម និងប្រទេសដែលងាយរងគ្រោះបំផុត៕