អ្នកការទូតកំពូលៗអឺរ៉ុបទៅដល់អ៊ុយក្រែន ដើម្បីចូលរួមពិធីរំលឹកព្រឹត្តិការណ៍សម្លាប់រង្គាល ក្នុងទីក្រុង Bucha អំឡុងសង្រ្គាមរបស់រុស្ស៉ី (Video inside)
31-03-2026 15:28
(កៀវ)៖ អនុប្រធានគណៈកម្មការសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិក បានទៅដល់ទីក្រុងកៀវ នាថ្ងៃអង្គារ ទី៣១ ខែមីនា ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៤នៃការសម្លាប់រង្គាលក្នុងទីក្រុង Bucha និងបង្ហាញការគាំទ្រដល់អ៊ុយក្រែន ចំពេលមានភាពតានក្នុងប្លុកជុំវិញការផ្តល់ជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានស្វាគមន៍ លោកស្រី Kallas និងមន្ត្រីជាន់ខ្ពស់ EU ផ្សេងទៀត នៅឯស្ថានីយរថភ្លើងភាគកណ្តាលទីក្រុងកៀវ។ លោក Sybiha គូសបញ្ជាក់ថា «យើងរំលឹកខួបដ៏ក្រៀមក្រំនៃការសម្លាប់រង្គាលក្រុង Bucha។ ការទទួលខុសត្រូវពីរុស្ស៉ី គឺមានសារៈសំខាន់ណាស់ ក្នុងការស្តារយុត្តិធម៌នៅអឺរ៉ុប ហើយយើងនឹងជំរុញកិច្ចខិតខំប្រឹងប្រែងនេះ»។
គួរបញ្ជាក់ថា ទីក្រុង Bucha ស្ថិតនៅចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីរដ្ឋធានីកៀវ។ អ៊ុយក្រែនថាទាហានរុស្ស៉ី បានសម្លាប់មនុស្សជាង ៤០០នាក់នៅក្នុងទីក្រុងនេះ តែទីក្រុងមូស្គូបានបដិសេធពីការប្រព្រឹត្តអំពើឃោរឃៅ និងបានចោទប្រកាន់អ៊ុយក្រែនថាជាអ្នករៀបចំឧប្បត្តិហេតុនោះ៕






