* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជប៉ុន ដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយនៅក្បែរចិន ចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងទ្វេភាគី (Video inside)

31-03-2026 16:55

(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសជប៉ុន នាថ្ងៃអង្គារនេះ បាននិយាយថា ជប៉ុនបានដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយ នៅតំបន់ភាគនិរតីក្បែរប្រទេសចិន ខណៈវាកើតឡើងចំពេលមួយ ដែលទំនាក់ទំនងទ្វេភាគី កំពុងស្ថិតក្នុងសភាពដុនដាបខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។

មីស៉ីលទាំងនោះត្រូវបានដាក់ពង្រាយនៅទីក្រុង Kumamoto ក្នុងតំបន់ Kyushu ភាគខាងត្បូងប្រទេស ស្របពេលដែលជប៉ុន កំពុងព្យាយាមពង្រឹងសមត្ថភាពយោធារបស់ខ្លួន ទន្ទឹមគ្នាដែលចិនបង្កើនសកម្មភាពនៅសមុទ្រចិនខាងកើត ជាទីដែលមានបញ្ហាវិវាទ។ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានលើកឡើងដូច្នេះថា «សមត្ថភាពការពារខ្លួនពីចម្ងាយ អនុញ្ញាតឱ្យយើង​អាចទប់ទល់ការគំរាមកំហែងរបស់កងកម្លាំងសត្រូវ ដែលប៉ុនប៉ងឈ្លានពានប្រទេសយើង ដោយធានាសុវត្ថិភាពកងទ័ពរបស់យើង។ នេះគឺជាចំណុចផ្តើមដ៏សំខាន់បំផុតមួយ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់និងឆ្លើយតបរបស់ប្រទេសជប៉ុន»។

មីស៉ីលខាងលើ ដែលជាប្រព័ន្ធមីស៉ីលប្រឆាំងនាវា អាចបាញ់បានចម្ងាយដល់ប្រហែល១០០០គីឡូម៉ែត្រ ជាហេតុធ្វើឱ្យផ្នែកមួយចំនួននៃ​ប្រទេសចិន ស្ថិតក្នុងរយៈចម្ងាយនេះ។ តួយ៉ាង ទីក្រុង Shanghai មានចម្ងាយខ្ទង់៩០០គីឡូម៉ែត្រ ពីទីក្រុង Kumamoto។ ជប៉ុន ជាយូរមកហើយ ប្រកាន់ខ្ជាប់គោលនយោបាយប្រើប្រាស់យោធា សម្រាប់តែគោលដៅស្វ័យការពារមួយមុខគត់ បើបកស្រាយតាមអត្ថន័យតឹងរ៉ឹងបំផុត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងតូក្យូបានខិតខំកសាងសមត្ថភាពការពារជាតិរបស់ខ្លួន ស្របពេលបណ្តាប្រទេសជិតខាង រួមមានទាំងចិន រុស្ស៉ី និងកូរ៉េខាងជើង បង្កើនសកម្មភាពយោធារបស់ពួកគេនៅក្នុងតំបន់។ កាលពីឆ្នាំ២០២២ ជប៉ុនបានអនុម័តផែនការ ដើម្បីដាក់ពង្រាយមីស៉ីល ដែលមានសមត្ថភាពវាយប្រហារតបតលើសត្រូវ។

គួរបញ្ជាក់ថា ទំនាក់ទំនងជប៉ុនជាមួយចិន បានធ្លាក់ចុះខ្លាំង ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងកាលពីចុងឆ្នាំមុនថា ទីក្រុងតូក្យូ អាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីចិនសម្រេចវាយប្រហារលើកោះតៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាបញ្ហាស្នូលបំផុតក្នុងចំណោមផលប្រយោជន៍ស្នូលនានារបស់ខ្លួន ហើយជាបន្ទាត់ក្រហមដែលមិនត្រូវរំលង ឬជាន់ឈ្លីជាដាច់ខាត៕