* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងផលិតកម្មគុណភាពថ្មី៖ ជាការបដិវត្តលើសពីការបដិវត្តទ្រឹស្តីផ្នែកសេដ្ឋកិច្ច

31-03-2026 17:31

(ប៉េកាំង)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងការពិភាក្សាអំពីពាក្យសេដ្ឋកិច្ចនិងគោលនយោបាយរបស់ប្រទេសចិន គេតែងលើកឡើងពាក្យពេញនិយមមួយ ៖ កម្លាំងផលិតកម្មគុណភាពថ្មី។ ពាក្យនេះមិនត្រឹមតែត្រូវបានប្រើប្រាស់ជាញឹកញាប់ ក្នុងសុន្ទរកថាសំខាន់របស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិននិងឯកសាររដ្ឋាភិបាលចិនប៉ុណ្ណោះទេ ថែមទាំងត្រូវអនុវត្តជាក់ស្តែង ក្នុងការធ្វើផលិតកម្មនិងនៅក្នុងជីវភាពនៃសង្គម។ ទ្រឹស្តីសេដ្ឋកិច្ចមួយនេះដែលលើកឡើងដោយលោក Xi Jinping មេដឹកនាំកំពូលចិនកាលពីខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាស្នូលនៃយុទ្ធសាស្ត្រចិនយ៉ាងឆាប់រស័ស រហូតក្លាយជាក្បាលម៉ាស៊ីន នៃការជំរុញការអភិវឌ្ឍជាតិប្រកបដោយគុណភាពខ្ពស់ទៀតផង។ ដូច្នេះ «កម្លាំងផលិតកម្មគុណភាពថ្មី» មិនត្រឹមតែជាបដិវត្តន៍មួយ ក្នុងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករសម្រាប់បដិវត្ត នៃយុគសម័យយ៉ាងជ្រាលជ្រៅ។

ឆ្វេងយល់ពីកម្លាំងផលិតកម្មគុណភាពថ្មី មានអំណោយផលដល់ការយល់ដឹងប្រភពនៃកម្លាំងចលករ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន និងទិសអភិវឌ្ឍន៍នៃសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។ លក្ខណៈពិសេស នៃកម្លាំងផលិតកម្មគុណភាពថ្មីគឺ បច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់ លក្ខណៈពិសេសសំខាន់របស់វានោះ គឺការកើនឡើងគួរឱ្យកត់សម្គាល់ នៃផលិតភាព។ ថ្ងៃនេះ យើងនឹងប្រើ «ទិន្នន័យ» និង «ក្បួនដោះស្រាយ» ជាឧទាហរណ៍ ដើម្បីពន្យល់ពី កម្លាំងផលិតកម្មគុណភាពថ្មី។

ទិន្នន័យ៖ មធ្យោបាយផលិតកម្មប្រភេទថ្មី

តាមទ្រឹស្តីនៃសេដ្ឋកិច្ចនិងនយោបាយនៃម៉ាក្សនិយម មធ្យោបាយផលិតកម្មគឺជាមូលដ្ឋានវត្ថុសម្រាប់ការអភិវឌ្ឍកម្លាំងផលិតកម្ម ។ កម្លាំងផលិតកម្មគុណភាពថ្មីបានចាត់ទុក «ទិន្នន័យ» ជាមធ្យោបាយផលិតកម្ម។ លក្ខណៈពិសេសនៃទិន្នន័យគឺ អាចចែករំលែក អាចប្រើប្រាស់ឡើងវិញ អាចបង្កើនតម្លៃឥតឈប់ឈរ វាគឺជាកត្តាមួយក្នុងចំណោមកត្តាផលិតកម្មដ៏សំខាន់បំផុត នៅក្នុងយុគសម័យឌីជីថល ដែលនឹងផ្តល់ការគាំទ្រជាមូលដ្ឋានសម្រាប់ការផលិតវៃឆ្លាត។

ក្បួនដោះស្រាយ៖ «ឧបករណ៍» ផលិតកម្មទំនើប

ឧបករណ៍ផលិតកម្មគឺជាសូចនាករសំខាន់មួយនៃកម្រិតនៃកម្លាំងផលិតកម្ម ។ ក្នុងប្រព័ន្ធកម្លាំងផលិតកម្មគុណភាពថ្មី «ក្បួនដោះស្រាយ» បានក្លាយជា «ឧបករណ៍» ពិសេសបំផុតនៃផលិតកម្មប្រភេទថ្មី។ ក្បួនដោះស្រាយ បានបំលែងទិន្នន័យពីព័ត៌មានឋិតិវន្ត ទៅជាសមត្ថភាពថាមវន្ត ដែលអាចឱ្យម៉ាស៊ីមានសមត្ថភាពយល់ដឹង ធ្វើការវិនិច្ឆ័យ ធ្វើការប្រតិបត្តិ និងបង្កើនប្រសិទ្ធភាព ដែលនឹងលើកកម្ពស់ការផ្លាស់ប្តូរវិធីសាស្ត្រផលិតកម្ម ពីការផលិតដោយដៃ ទៅជាការផលិតបែបជំរុញដោយទិន្នន័យ, ពីការផលិតបែបជំរុញដោយ បទពិសោធន៍ក្លាយជា ការផលិតបែបជំរុញដោយភាពវៃឆ្លាត។

សមិទ្ធផលទ្វេដងនៃការបដិវត្តទ្រឹស្តីនិងការបដិវត្តជាក់ស្តែង

«កម្លាំងផលិតកម្មគុណភាពថ្មី» ជាសមិទ្ធផលដ៏សំខាន់មួយនៃគំនិតសេដ្ឋកិច្ចនិងនវានុវត្តន៍របស់លោក Xi Jinping ។ វាតំណាងឱ្យកំណែទម្រង់ពីរផ្នែក មួយ វាជាការបដិវត្តទ្រឹស្តីផ្នែកសេដ្ឋកិច្ច ដែលបន្ថែមខ្លឹមសារដល់ទ្រឹស្តីដ៏មានស្រាប់ ស្តីពីកំណើនសេដ្ឋកិច្ច បានបង្កើតជាទ្រឹស្តីសេដ្ឋកិច្ចនិងនយោបាយ ដែលសមស្របតាមលក្ខណៈពិសេស នៃយុគសម័យឌីជីថលឆ្លាតវៃ។ មួយផ្នែកទៀត វាជាការបដិវត្តកម្លាំងផលិតកម្ម ដោយបានចាត់ទុកនវានុវត្តន៍ ផ្នែកបច្ចេកវិទ្យាជាការណែនាំ បាននាំឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋាន ទាំងវិធីសាស្ត្រផលិតកម្ម រចនាសម្ព័ន្ធឧស្សាហកម្ម និងកត្តាជំរុញកំណើន។ នវានុវត្តន៍ផ្នែកទ្រឹស្តីនិងការបដិវត្តជាក់ស្តែងនេះ ជាលទ្ធផលដ៏ចាំបាច់ពេលកម្លាំងផលិតកម្ម វិវឌ្ឍដល់ដំណាក់កាលថ្មីផង និងជាការអភិវឌ្ឍនៃទ្រឹស្តីកម្លាំងផលិតកម្មនៃម៉ាក្សនិយមផងដែរ។

គុណតម្លៃក្នុងយុគសម័យនិងអត្ថន័យសកលនៃកម្លាំងផលិតកម្មគុណភាពថ្មី

សម្រាប់ប្រទេសចិន កម្លាំងផលិតកម្មគុណភាពថ្មីបានផ្តល់ការគាំទ្រដ៏រឹងមាំចំពោះការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម នវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍបៃតង និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចចិន មានកំណើនសមហេតុផងនិងប្រកបដោយប្រសិទ្ធភាព គឺជាកម្លាំងចលករដ៏ខ្លាំងនៃការសម្រេចទំនើបកម្មតាមបែបផែនចិន។

សម្រាប់សកលលោក កម្លាំងផលិតកម្មគុណភាពថ្មីមានអត្ថន័យសកលដ៏សំខាន់។ វាបានផ្តល់មាគ៌ាធ្វើទំនើបកម្មមួយ ចំពោះប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលអភិវឌ្ឍដោយមិនមានការប្លន់យកធនធាន មិនមែនគិតតែអត្រាកំណើន និងផ្តោតលើការជំរុញដោយនវានុវត្តន៍ជាមាគ៌ាថ្មីឆ្ពោះទៅរកទំនើបកម្ម ។ ប្រឈមមុខនឹងបញ្ហាប្រឈមរួមដូចជា ការប្រែប្រួលអាកាសធាតុសកល ការអភិវឌ្ឍមិនមានតុល្យភាព និងកម្លាំងចលករកំណើនមិនគ្រប់គ្រាន់ជាដើម កម្លាំងផលិតកម្មគុណភាពថ្មី ដែលសំដៅលើគំនិតនវានុវត្តន៍ ការអភិវឌ្ឍបៃតងនិងចែករំលែកគ្នា បានរួមចំណែកជាតម្រិះប្រាជ្ញាចិន និងផែនការចិនសម្រាប់ការស្តារសេដ្ឋកិច្ចសកល ការអភិវឌ្ឍជានិរន្តរភាព និងការជំរុញការកសាង សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

នៅលើឆាក មនុស្សយន្តរាំជាមួយមនុស្ស ក្នុងរោងចក្រ មនុស្សយន្តនិងមនុស្សសហការគ្នាប្រកបដោយប្រសិទ្ធភាព នៅពីក្រោយសុទ្ធតែជាចលនានៃលំហូរទិន្នន័យ ជាដំណើរការនៃក្បួនដោះស្រាយ គឺបច្ចេកវិទ្យាកំពុងផ្តល់លទ្ធភាព គឺកម្លាំងផលិតកម្មគុណភាពថ្មីដំណើរការជាក់លាក់។ វាបានប្រាប់មនុស្សថា កម្លាំងផលិតកម្មគុណភាពថ្មីជាបដិវត្តដ៏អស្ចារ្យមួយ ដែលកែប្រែយ៉ាងស៊ីជម្រៅចំពោះវិធីសាស្ត្រផលិតភាព របៀបរស់នៅ និងមធ្យោបាយអភិបាលកិច្ច៕

វិទ្យុមិត្តភាពកម្ពុជាចិន