* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ហេតុអ្វី​បានជា​សេដ្ឋកិច្ចរបស់​ចិនអាច​រក្សា​ស្ថិរភាពក្នុង​បរិបទនៃវិបត្តិថាមពលសកល

31-03-2026 17:33

(ប៉េកាំង)៖ ជម្លោះប្រដាប់អាវុធដែលកើតឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បាន និងកំពុងបង្កជាព្យុះសេដ្ឋកិច្ចដ៏ស្រួចស្រាល ដែលរីករាលដាលលើសពីព្រំដែនតំបន់ទៅជាវិបត្តិសេដ្ឋកិច្ចសកល។ ការរំខាន នៃខ្សែច្រវាក់ផ្គត់ផ្គង់តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការពិភពលោក បានក្លាយជាកត្តាជំរុញឱ្យតម្លៃថាមពលហក់ឡើងយ៉ាងគំហុក និងបង្កើនសម្ពាធអតិផរណាយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចសកល។

ផលវិបាកនៃការឡើងថ្លៃថាមពលនេះ មិនត្រឹមតែបង្កសម្ពាធផ្ទាល់លើថ្លៃដើមផលិតកម្មក្នុងវិស័យឧស្សាហកម្ម និងកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនបន្ទុកអតិផរណា ដែលប៉ះពាល់ដល់អំណាចទិញរបស់អ្នកប្រើប្រាស់ នៅទូទាំងពិភពលោកផងដែរ។ ប្រទេសដែលពឹងផ្អែកលើការនាំចូលប្រេង កំពុងប្រឈមនឹងវិបត្តិផ្ទួនគ្នា គឺការឡើងថ្លៃនៃទំនិញផង និងសម្ពាធ នៃតម្លៃរូបិយប័ណ្ណដុល្លារ អាម៉េរិកដែលបន្តរឹងមាំក្នុងបរិបទនៃអត្រាការប្រាក់ខ្ពស់ផង។

ទោះបីជាយ៉ាងនេះក្តី ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរ និងជាប្រទេសនាំចូលប្រេងធំបំផុតលើពិភពលោក ហាក់មានភាពធន់ច្រើនជាងប្រទេសដទៃ និងអាចដើរតួនាទីជាកម្លាំងស្ថិរភាពនៃសេដ្ឋកិច្ចសកលក្នុងកាលៈទេសៈដ៏លំបាកនេះ។

ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រចម្រុះ រួមមានការបង្កើនទុនបម្រុងប្រេងយុទ្ធសាស្ត្រ ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល និងការជំរុញថាមពលស្អាត។ តាមការប៉ាន់ស្មាន ប្រទេសចិនមានស្តុកប្រេងយុទ្ធសាស្ត្រ សរុបប្រហែល ១,២ ប៊ីលានបារ៉ែល ពោលគឺប្រហែលជាអាចគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការក្នុងរយៈពេល ៣ ឬ ៤ខែ។

ផ្អែកលើចក្ខុវិស័យនៃការសម្រេចឱ្យបាននូវការបំភាយកាបូនឱ្យបានខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងក្លាយទៅជាកាបូនអព្យាក្រឹត នៅឆ្នាំ២០៦០ ប្រទេសចិនបានខិតខំជំរុញបរិវត្តកម្មថាមពលពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលទៅជាថាមពលស្អាត រហូតអាចកសាងប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតលើពិភពលោក ព្រមទាំងក្លាយជាប្រទេសឈានមុខ ក្នុងការដំឡើងថាមពលពន្លឺព្រះអាទិត្យ/ខ្យល់ និងការផលិតយានយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានព្យាយាមឥតឈប់ឈរក្នុងការអភិវឌ្ឍគម្រូសេដ្ឋកិច្ច ដែលអាចធន់នឹង សម្ពាធពីខាងក្រៅ តាមរយៈការជំរុញយ៉ាងសកម្មនូវការពង្រីកតម្រូវការក្នុងស្រុក ការកសាងទីផ្សារដែលមានភាពធន់ និងការលើកកម្ពស់នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែអាចអនុញ្ញាតឱ្យចិន អាចធ្វើដំណើរឆ្ពោះទៅរក ការសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទេ តែក៏បានរួមចំណែកដល់ការជំរុញ ស្ថិរភាពសេដ្ឋកិច្ចសកលផងដែរ។

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល, ជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេស និងតំបន់ជាង ១៥០, កាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ៧,៣% និងរក្សាបានតំណែងជាប្រទេសនាំចូលធំជាងគេ លំដាប់ទី២ រយៈពេល១៦ឆ្នាំជាប់គ្នា ស្របពេលដែលពិភពលោកកំពុងប្រឈមនឹង ការកើនឡើងនៃភាពមិនប្រាកដប្រជា និងគោលនយោបាយគាំពារនិយម។

សរុបមកវិញ ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយមានភាពមិនប្រាកដប្រជាក៏ដោយ ឆន្ទៈរបស់ចិន ក្នុងការដើរតួនាទីជា កម្លាំងស្ថិរភាព គឺជាក្ដីសង្ឃឹមសម្រាប់សេដ្ឋកិច្ចសកល។ យ៉ាងណាមិញ ស្ថិរភាពយូរអង្វែង មិនអាចសម្រេចបាន ដោយប្រទេសតែមួយនោះទេ វាទាមទារឱ្យមានកិច្ចសហការ និងការទទួលខុសត្រូវរួមគ្នាពីគ្រប់មហាអំណាច ដើម្បីជម្នះវិបត្តិថាមពល និងសម្ពាធអតិផរណាដែលពិភពលោក កំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា