ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទរបស់លោក Xi Jinping ស្តីពីការបង្កើតនិងការអនុវត្តគំនិតយល់ដឹងត្រឹមត្រូវ អំពីការធ្វើអភិបាលកិច្ច

31-03-2026 18:12

(ប៉េកាំង)៖ ទស្សនាវដ្តី Qiushi ចេញថ្ងៃទី ១ ខែមេសា នឹងចុះផ្សាយអត្ថបទសំខាន់មួយរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា "ការបង្កើតនិងការអនុវត្តគំនិតយល់ដឹងត្រឹមត្រូវអំពីការធ្វើអភិបាលកិច្ច"។

អត្ថបទនេះដកស្រង់ពីបទអត្ថាធិប្បាយសំខាន់ៗរបស់លោក Xi Jinping ចាប់ពីខែធ្នូ ឆ្នាំ ២០១២ ដល់ខែកុម្ភៈ ឆ្នាំ ២០២៦។ អត្ថបទនេះ សង្កត់ធ្ងន់ថា មានតែការជំរុញការអភិវឌ្ឍបុព្វហេតុបក្ស និងជាតិជាបន្តបន្ទាប់ និងផ្តល់ផលប្រយោជន៍ដល់ ប្រជាជនតាមរយៈអភិបាលកិច្ចល្អ ទើបយើងអាចអនុវត្តជាក់ស្តែងនូវកម្មវត្ថុរបស់បក្ស និងសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រ របស់បក្សឱ្យបានល្អ។ យើងត្រូវតែប្រកាន់ខ្ជាប់នូវ ការអនុវត្តការងារតាមលក្ខខណ្ឌជាក់ស្តែង និងផ្អែកលើច្បាប់ និងបង្កើតស្នាដៃការងារដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាជនយ៉ាងពិតប្រាកដ និងទទួលបានការទទួលស្គាល់ពី សំណាកមហាជន។ ក្នុងការរៀបចំផែនការ និងជំរុញការងារ យើងត្រូវតែប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជៀសវាងការអន្ទះសារចង់បានស្នាដៃ ការក្លែងបន្លំស្នាដៃ និងការបំពេញការងារដែលគ្មានការគិតពិចារណា៕

វិទ្យុមិត្តភាពកម្ពុជាចិន