* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាមេរិកគ្រោងដាក់វិធានការក្តៅ៖ បិទផ្លូវរថយន្តចិនទាំងស្រុង និងប្រៀបធៀបទៅនឹង «ជំងឺមហារីក» ដែលត្រូវកម្ចាត់

01-04-2026 11:23

(បរទេស)៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Moreno បានប្រកាសត្រៀមដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីរឹតបន្តឹងការហាមឃាត់ក្រុមហ៊ុនរថយន្តចិន មិនឱ្យចូលមកកាន់ទីផ្សារអាមេរិក។ វិធានការនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក Biden បានដាក់បម្រាមតឹងរ៉ឹងកាលពីដើមឆ្នាំ ២០២៥ ដោយសារកង្វល់ថា បច្ចេកវិទ្យារថយន្តចិនអាចលួចប្រមូលទិន្នន័យសម្ងាត់របស់ពលរដ្ឋ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។

លោក Moreno បានលើកយកករណីក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ល្បីមកបញ្ជាក់ថា៖ «យើងមិនអនុញ្ញាតឱ្យ Huawei ចូលមកក្នុងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់យើងទេ ដូចគ្នាដែរ យើងនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តចិនចូលមកក្នុងទីផ្សារនេះឡើយ»។ លោកបានសង្កត់ធ្ងន់ថា ច្បាប់ថ្មីនេះនឹងបិទខ្ទប់រាល់ភាពជាដៃគូទាំងផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ដោយលោកបានប្រៀបធៀបយ៉ាងធ្ងន់ៗថា៖ «យើងនឹងការពារជំងឺមហារីកមិនឱ្យចូលមកក្នុងទីផ្សាររបស់យើង ហើយយើងត្រូវការឱ្យប្រទេសផ្សេងទៀត ធ្វើការព្យាបាលដោយគីមី (Chemotherapy)» ក្នុងន័យជំរុញឱ្យអឺរ៉ុប កាណាដា និងម៉ិកស៊ិក អនុវត្តតាមស្តង់ដារបស់អាមេរិក។

ទោះជាយ៉ាងណា ជំហររបស់អ្នកនយោបាយកំពូលៗរបស់អាមេរិកហាក់មានភាពខុសគ្នាបន្តិចបន្តួច។ ខណៈលោក Moreno ចង់បិទខ្ទប់ទាំងស្រុង លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែឧសភាខាងមុខ បានបង្ហាញជំហរបើកចំហជាង ប្រសិនបើចិនមកវិនិយោគសាងសង់រោងចក្រផ្ទាល់។ លោក ត្រាំ បានលើកឡើងថា៖ «ប្រសិនបើពួកគេចង់ចូលមក ហើយសាងសង់រោងចក្រ ព្រមទាំងជួលអ្នក និងមិត្តភក្តិអ្នកឱ្យធ្វើការ នោះវាជារឿងដ៏អស្ចារ្យ ខ្ញុំចូលចិត្តបែបនោះ»។

គួរជម្រាបថា បច្ចុប្បន្ន ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនៅតែបន្តភាពតានតឹង ជាពិសេសលើបញ្ហាពន្ធគយ និងការនាំចេញធនធានរ៉ែកម្រ ខណៈដែលឧស្សាហកម្មរថយន្តអាមេរិក កំពុងព្យាយាមការពារផលប្រយោជន៍ក្នុងស្រុករបស់ខ្លួនយ៉ាងស្វិតស្វាញបំផុត៕