* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឥណ្ឌូណេស៉ីទាមទារឱ្យ UN បើកការស៉ើបអង្កេតករណីកងកម្លាំងរក្សាសន្តិភាព៣នាក់ស្លាប់ នៅលីបង់ អំឡុងសង្រ្គាមរបស់អ៉ីស្រាអែល (Video inside)

01-04-2026 14:33

(ហ្សាការតា)៖ នាថ្ងៃពុធ ទី១ ខែមេសា ក្រសួងការបរទេសនៃប្រទេសឥណ្ឌូណេស៉ី បាននិយាយថា ឥណ្ឌូណេស៉ីស្នើឱ្យអង្គការសហប្រជាជាតិ (UN) បើកការស៉ើបអង្កេតលើ ការស្លាប់នៃកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន៣នាក់ អំឡុងសង្រ្គាមរបស់អ៉ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Umar Hadi ដែលជាតំណាងរបស់ក្រសួងការបរទេសឥណ្ឌូណេស៉ីប្រចាំ UN បានថ្លែងដូចខាងលើ អំឡុងកិច្ចប្រជុំបន្ទាន់មួយ​របស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអង្គារ។ អ្នកតំណាងរូបនោះ បានលើកឡើងដូច្នេះថា «យើងទាមទារឱ្យមានការស៉ើបអង្កេតដោយផ្ទាល់ពី​ UN មិនមែនត្រឹមលេសដោះសារបស់អ៉ីស្រាអែលទេ»។

ប៉ុន្មានថ្ងៃចុងក្រោយនេះ កងកម្លាំងរក្សាសន្តិភាពឥណ្ឌូណេស៉ីសរុប៣នាក់ ដែលស្ថិតក្នុងបេសកកម្មរក្សាសន្តិភាពនៅលីបង់ ហៅកាត់ថា UNIFIL បានស្លាប់ ក្នុងឧប្បត្តិហេតុ ២ដាច់ដោយឡែកពីគ្នា។ ក្នុងឧប្បត្តិមួយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន គ្រាប់ផ្លោងមិនដឹងប្រភព បានធ្លាក់ចំទីតាំងឈរជើងរបស់​កងកម្លាំងរក្សាសន្តិភាពឥណ្ឌូណេស៉ី នៅភាគខាងត្បូងលីបង់ បណ្តាលឱ្យម្នាក់បាត់បង់ជីវិត។

រីឯក្នុងឧប្បត្តិមួយទៀត កាលពីថ្ងៃចន្ទសប្តាហ៍នេះ រថយន្តរបស់កងកម្លាំងរក្សាសន្តិភាពឥណ្ឌូណេស៉ី២នាក់ ហាក់ទទួលរងការផ្ទុះគ្រាប់បែកដែលបង្កៃនៅជាប់ផ្លូវ ហើយផ្តាច់ជីវិតពួកគេ។ កាលពីថ្ងៃអង្គារ យោធាអ៉ីស្រាអែល បាននិយាយថា ការពិនិត្យរបស់ខ្លួនផ្ទាល់ ទៅលើឧប្បត្តិហេតុពាក់ព័ន្ធកងកម្លាំង UNIFIL កាលពីថ្ងៃចន្ទ បានសន្និដ្ឋានថា កងទ័ពអ៉ីស្រាអែល មិនបានដាក់ពង្រាយគ្រឿងផ្ទុះ នៅក្នុងតំបន់នោះឡើយ ហើយក៏ពុំមានវត្តមានកងទ័ពខ្លួនណាម្នាក់ នៅទីនោះដែរ។

គួរបញ្ជាក់ថា បើតាមការឱ្យដឹងរបស់ UN កាលពីឆ្នាំ២០២៤ ឥណ្ឌូណេស៉ី ផ្តល់កងទ័ពជាង២៧០០នាក់ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពោលគឺស្ថិតក្នុងចំណោមប្រទេស ដែលចូលរួមចំណែកដ៏ច្រើនមួយ នៅលើពិភពលោក។ ឥណ្ឌូណេស៉ី ក៏បានសន្យាផងដែរថា នឹងចូលរួមបញ្ជូនកងទ័ពសម្រាប់ដាក់ពង្រាយនៅតំបន់ហ្កាហ្សា ក្រោមក្របខណ្ឌនៃកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលគាំទ្រដោយ UN៕