* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មុនធ្វើទស្សនកិច្ចទៅចិន មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ ថាពិភពលោកមិនត្រូវការវិបត្តិជុំវិញបញ្ហាតៃវ៉ាន់ឡើយ (Video inside)

01-04-2026 15:43

(តៃប៉ិ)៖ មេដឹកនាំគណបក្សប្រឆាំងធំជាងគេបង្អស់នៅកោះតៃវ៉ាន់ នាថ្ងៃពុធ ទី១ ខែមេសា បាននិយាយថា ចំពោះមុខស្ថានការណ៍អន្តរជាតិ​ដ៏ជ្រួលច្របល់នាពេលនេះ ពិភពលោកមិនត្រូវការការផ្ទុះវិបត្តិថ្មីផ្សេងទៀត ដោយសារតែបញ្ហាកោះតៃវ៉ាន់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកស្រី Cheng Li-wun ដែលជាប្រធានគណបក្ស Kuomintang (KMT) នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសចិន នាថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៦ថ្ងៃ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ លោកស្រី Cheng បាននិយាយថា ប្រជាជនតៃវ៉ាន់ មិនចង់ឱ្យដែនកោះនេះ ក្លាយជាកន្លែងដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក ដែលអាចផ្ទុះសង្រ្គាមនៅពេលណាមួយ នោះឡើយ។

លោកស្រីបាននិយាយយ៉ាងដូច្នេះថា «អ្វីដែលយើងកំពុងព្យាយាមលើកកម្ពស់ គឺសន្តិភាពនិងការផ្សះផ្សា ដែលរួមមានទាំង​ការផ្សះផ្សា​រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងតៃវ៉ាន់ផ្ទាល់ ក៏ដូចជាការផ្សះផ្សានិងសន្តិភាព នៅត្រើយទាំងសងខាង​នៃច្រកសមុទ្រតៃវ៉ាន់។ គ្មាននរណាម្នាក់ចង់ឃើញច្រកសមុទ្រតៃវ៉ាន់ ធ្លាក់ចូលវិបត្តិយោធាដ៏តានតឹងជាថ្មីម្តងទៀត ក្នុងពេលមួយដែលស្ថានការណ៍អន្តរជាតិ កំពុងជួបភាពជ្រួលច្របល់ខ្លាំងរួចស្រេចទៅហើយនោះឡើយ»។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធជាខ្លាំងទាំងផ្នែកនយោបាយ និងយោធាលើរដ្ឋាភិបាលបក្ស DPP របស់មេដឹកនាំ លោក Lai Ching-te ដែលទីក្រុងប៉េកាំងហៅថា ជាបុគ្គលប៉ុនប៉ងបំបែករដ្ឋដ៏គ្រោះថ្នាក់។ ការស្ទង់មតិនៅតៃវ៉ាន់ ភាគច្រើនបានបង្ហាញថា មានសំឡេងគាំទ្រតិចតួចប៉ុណ្ណោះ ដែលព្រមទទួលយកអធិបតេយ្យរបស់ទីក្រុងប៉េកាំង ក្រោមគំរូ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ»។ ចិនមិនដែលប្រកាសបោះបង់ចោលទេ នូវ​ជម្រើសប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ ប្រសិនបើចាំបាច់៕