* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប៉ាគីស្ថានថាមានការពិភាក្សា ជាមួយភាគីអាហ្វហ្កានីស្ថាន ស្នើឡើងដោយចិន (Video inside)

02-04-2026 11:53

(អ៉ីស្លាម៉ាបាដ)៖ មន្ត្រីពីរនាក់មកពីទីក្រុងអ៉ីស្លាម៉ាបាដ បានប្រាប់ AFP កាលពីថ្ងៃពុធ ទី១ ខែមេសា ថាប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន កំពុងជួបពិភាក្សាគ្នាក្នុងប្រទេសចិន ដើម្បីព្យាយាមរកវិធីបញ្ចប់ជម្លោះច្រើនខែមកនេះ ដែលបង្កឡើងដោយការវាយប្រហារឆ្លងព្រំដែន។

ការពិភាក្សាធ្វើឡើងក្នុងទីក្រុង Urumqi បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ទៅដល់ទីក្រុងប៉េកាំង ដើម្បីជួបសមភាគីចិន លោក Wang Yi។ មិនមាន​ការ​អធិប្បាយ​អំពី​ការពិភាក្សានោះទេ ​ពីសំណាក់​ក្រសួង​ការ​បរទេស​ និង​យោធា​​ប៉ាគីស្ថាន​ នៅ​ពេលដែល​ AFP ទាក់ទងទៅសុំការបញ្ជាក់។ ចំណែក​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ក៏មិនទាន់មានការបញ្ជាក់ដែរ។

បើតាមមន្ត្រីសន្តិសុខជាន់ខ្ពស់ប៉ាគីស្ថានម្នាក់ គណៈប្រតិភូដឹកនាំដោយមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន កំពុងស្ថិតនៅក្នុងទីក្រុង Urumqi ដើម្បីជួបជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ហើយវាកើតមានឡើងទៅតាមសំណើរបស់ចិន។ ចិន ​បាននិងកំពុងព្យាយាម​សម្រុះសម្រួល​ជម្លោះ​ ដែល​​កើនឡើង​រវាង​ប៉ាគីស្ថាន និង​អាហ្វហ្គានីស្ថាន ជាមួយការចាត់តាំងបេសកជនពិសេសមួយរូប ហើយសន្យាថានឹងដើរតួនាទីស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹង៕