* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អតីតប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់ UN ចោទសួរថា តើអន្តរជាតិមួយទាំងមូលមិនអាចធ្វើអ្វីកើតទាល់តែសោះឬ ដើម្បីបញ្ឈប់សង្រ្គាមរបស់លោក ដូណាល់ ត្រាំ (Video inside)

05-04-2026 13:35

(មជ្ឈិមបូព៌ា)៖ អតីតនាយកទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរ IAEA របស់អង្គការសហប្រជាជាតិ (UN) បានចោទជាសំណួរទៅកាន់អន្តរជាតិទាំងមូលថា តើគ្មានអ្វីអាចធ្វើបានទាល់តែសោះឬ ដើម្បីបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនការគំរាមកាន់តែខ្លាំងលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នៅចាំទេ នៅពេលខ្ញុំបានទុកពេល១០ថ្ងៃឱ្យអ៉ីរ៉ង់សម្រេច​ឱ្យបានកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ពេលវេលាជិតអស់ហើយ ៤៨ម៉ោងទៀត មុនពេលពួកគេត្រូវប្រឈមមុខជាមួយឋាននរក»។ លោកប្រធានាធិបតីអាមេរិក ចង់សំដៅលើឱសានវាទ ដែលដាក់ចេញកាលពីថ្ងៃទី២៦ ខែមីនា និងផុតកំណត់នៅថ្ងៃទី៦ ខែមេសា។ យ៉ាងណាមិញ ខាងយោធាអ៉ីរ៉ង់បានចេញមុខទាត់ចោលការព្រមាននោះ ដោយនិយាយថា វាជាវោហារសាស្រ្តដ៏អស់សង្ឃឹមមួយ។

ពាក់ព័ន្ធការព្រមានរបស់លោក ត្រាំ អតីតនាយក IAEA លោក Mohamed El-Baradei បានសរសេរជាភាសាអារ៉ាប់នៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ស្នើទៅកាន់​រដ្ឋាភិបាលប្រទេសតំបន់ឈូងសមុទ្រ ជាថ្មីម្តងទៀតសូមអ្នកប្រឹងប្រែងឱ្យអស់ពីលទ្ធភាព មុនពេលដែលបុរសបាត់បង់ម្ចាស់ការរូបនេះ ប្រែក្លាយតំបន់ទាំងមូល ក្លាយទៅជាដុំបាល់ភ្លើងដ៏សន្ធោសន្ធៅ»។

ទន្ទឹមគ្នានោះ ក្នុងសារដាច់ដោយឡែកជាភាសាអង់គ្លេស លោក El-Baradei ក៏បានសួរទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN អគ្គលេខាធិការ UN លោក Antonio Guterres ក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រធានាធិបតីបារាំង ក្រសួងការបរទេសចិន និងក្រសួងការបរទេសរុស្ស៉ីដែរថា «តើពុំមានអ្វីអាចធ្វើទៅបានទាល់តែសោះឬ ដើម្បីបញ្ឈប់សង្រ្គាមដ៏ឆ្កួតលីលានេះ»។

គួរបញ្ជាក់ថា លោក Mohamed El-Baradei ដែលមានអាយុ៨៣ឆ្នាំ គឺជាអតីតអនុប្រធានាធិបតីនៃប្រទេសអេហ្ស៉ីប និងធ្លាប់ដឹកនាំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៩៕