រុស្ស៉ី ថាអាមេរិកគួរតែឈប់និយាយពាក្យ «ឱសានវាទ» ដាក់អ៉ីរ៉ង់ ដេីម្បីបន្ធូរបន្ថយភាពតានតឹង (Video inside)
06-04-2026 09:30
(មូស្គូ)៖ នៅក្នុងការបង្ហាញក្តីសង្ឃឹមថាអាចនឹងបន្ធូរបន្ថយភាពតានតឹងជុំវិញសង្រ្គាមនៅមជ្ឈិមបូព៌ា រុស្ស៉ីបាននិយាយថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលការដាក់ឱសានវាទឱ្យអ៉ីរ៉ង់ និងកែប្រែស្ថានការណ៍ឱ្យត្រឡប់ទៅរកផ្លូវចរចា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។
ក្រសួងការបរទេសរុស្ស៉ីបានចេញសេចក្តីអត្ថាធិប្បាយបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានសន្ទនាជាមួួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi។ ភាគីទាំងពីរអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដេីម្បីបញ្ចៀសសកម្មភាពណា ដែលអាចបំផ្លាញឱកាសជំរុញផ្នែកនយោបាយ និងការទូតដើម្បីដោះស្រាយវិបត្តិនេះ រួមទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
រុស្ស៉ីនិយាយថា ខ្លួនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង ដេីម្បីផលប្រយោជន៍រយៈពេលវែង និងភាពប្រក្រតីនៃស្ថានភាពនៅមជ្ឈិមបូព៌ា ដែលអាចសហរដ្ឋអាមេរិកអាចសម្របសម្រួលមកវិញបាន តាមរយៈការឈប់ដាក់ថ្ងៃឱសានវាទ ហេីយត្រឡប់មករកផ្លូវចរចាវិញ៕




