អ៊ុយក្រែន និងស៉ីរី យល់ព្រមសហការគ្នាលេីវិស័យសន្តិសុខ

06-04-2026 10:17

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន និងស៉ីរីបានសន្យាពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ខណៈទីក្រុងកៀវស្វែងរកការលើកកម្ពស់ជំនាញយោធារបស់ខ្លួននៅទូទាំងតំបន់ ក្រោយផ្ទុះសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែមេសា​ ឆ្នាំ២០២៦។

លោក ហ្សេលេនស្គី កំពុងធ្វេីទស្សនកិច្ចនៅមជ្ឈិមបូព៌ា និងបានជួបប្រធានាធិបតីស៉ីរី Ahmed al-Sharaa ក្នុងទីក្រុងដាម៉ាស។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងព្រមព្រៀងធ្វេីការរួមគ្នា ដើម្បីផ្តល់សន្តិសុខ និងឱកាសអភិវឌ្ឍបន្ថែមទៀត សម្រាប់សង្គមរបស់យើង»

ក្នុងប៉ុន្មានសប្តាហ៍ថ្មីនេះ លោក ហ្សេលេនស្គី បានមកកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា​ ជាមួយការផ្តល់អ្នកជំនាញអ៊ុយក្រែនក្នុងការទប់ទល់នឹងការវាយប្រហារដោយដ្រូន និងមីស៉ីលផងដែរ។

ចាប់តាំងពីសង្គ្រាមផ្ទុះឡេីងនៅថ្ងៃទី២៨ ខែកុម្ភៈ​ អ៉ីរ៉ង់ និងក្រុមប្រូស៉ីរបស់ខ្លួននៅក្នុងតំបន់ បានបើកការវាយប្រហារលើសម្ព័ន្ធមិត្ត និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។ ស៉ីរីត្រូវបានគេដឹងថា គ្មានប្រព័ន្ធការពារដែនអាកាស ដែលអាចទប់ទល់នឹងដ្រូន ឬ មីស៉ីលនោះទេ៕