* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តៃវ៉ាន់ អះអាងថាទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន LNG ពីសំណាក់ប្រទេសផលិតធំមួយ (Video inside)

06-04-2026 11:48

(តៃប៉ិ)៖ ដោយសំដៅទៅផលប៉ះពាល់នៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ថ្មីៗនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ បានឱ្យដឹងថារដ្ឋមន្រ្តីថាមពលនៃប្រទេសផលិតឧស្ម័នធម្មជាតិរាវ LNG ធំមួយ បានធានាអំពីការផ្គត់ផ្គង់ដល់តៃវ៉ាន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងតៃប៉ិ លោក Kung Ming-hsin បាននិយាយថា ដោយសារតែតៃវ៉ាន់មានទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិ ការកែតម្រូវប្រភពដើមនៃការដឹកជញ្ជូន ឬបញ្ជាទិញគឺមិនចោទជាបញ្ហាទេ។

លោក Kung បានឱ្យដឹងថា ប្រហែលពីរសប្តាហ៍មុន រដ្ឋមន្ត្រីថាមពលនៃប្រទេសផលិតថាមពលដ៏ធំមួយ បានទាក់ទងយ៉ាងសកម្មជាមួយរូបលោក និងបានបង្ហាញនូវការគាំទ្រទាំងស្រុងចំពោះតម្រូវការរបស់តៃវ៉ាន់ ពាក់ព័ន្ធឧស្ម័នធម្មជាតិ។ យ៉ាងនេះក្តី លោក បានបដិសេធបញ្ចេញឈ្មោះប្រទេស ដែល ផ្តល់ការធានាផ្គត់ផ្គង់នោះ។

គួរបញ្ជាក់ថា​ តៃវ៉ាន់ដែលជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកដ៏សំខាន់​ ពឹងផ្អែកលើកាតា សម្រាប់ប្រហែលមួយភាគបីនៃឧស្ម័ន LNG មុនពេលមានសង្រ្គាម ហេីយធ្លាប់និយាយថាខ្លួនទទួលបានការធានាផ្គត់ផ្គង់ក្នុងរយៈពេលប៉ុន្មានខែទៅមុខពីប្រទេសមួយចំនួន​ រួមទាំងអូស្ត្រាលី និងសហរដ្ឋអាមេរិក៕