ករណីសង្ស័យឆ្លងរាលដាលជំងឺកញ្រ្ជឹល បណ្តាលឱ្យកុមារជិត ១០០នាក់បាត់បង់ជីវិត នៅបង់ក្លាដែស (Video inside)
06-04-2026 16:51
(ដាក្កា)៖ ប្រទេសបង់ក្លាដែស កំពុងសង្ស័យថាជំងឺកញ្ជ្រឹលបានសម្លាប់កុមារយ៉ាងតិច ៩៨នាក់ក្នុងរយៈពេល ៣សប្តាហ៍កន្លងមក ខណៈទីក្រុងដាក្កាបង្កើនកិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទិន្នន័យរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃអាទិត្យ ទី៥ ខែមេសា បង្ហាញថាកុមារអាយុចន្លោះពី ៦ខែដល់ ៥ឆ្នាំ ដែលមានរោគសញ្ញានៃជំងឺកញ្ជ្រឹលបានកើនឡើងដល់ ៦ ៤៧៦នាក់។ នាយកផ្នែកគ្រប់គ្រងជំងឺឆ្លង លោក Halimur Rashid បានប្រាប់ AFP ថាបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ តួលេខនេះគឺខ្ពស់ ហើយចំនួនអ្នកស្លាប់ក៏ច្រេីនជាងផងដែរ។
នាយករដ្ឋមន្រ្តីបង់ក្លាដែស លោក Tarique Rahman កាលពីសប្តាហ៍មុន បានដឹកនាំរដ្ឋមន្ត្រីជាន់ខ្ពស់ពីររូប ធ្វើដំណើរទូទាំងប្រទេស ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីវាយតម្លៃផលប៉ះពាល់ និងសម្របសម្រួលការឆ្លេីយតប។
គួរបញ្ជាក់ថា ប្រទេសអាសខាងត្បូងមួយនេះមានប្រជាជនចំនួន ១៧០លាននាក់។ បេីតាមអង្គការសុខភាពពិភពលោក (WHO) ករណីសង្ស័យជំងឺកញ្រ្ជឹលនៅបង់ក្លាដែស មានច្រើនបំផុតនៅឆ្នាំ ២០០៥ គឺចំនួន ២៥ ៩៣៤ករណី៕







