* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សមាជិកសភាបក្សប្រជាធិបតេយ្យអាមេរិក ទៅបំពេញទស្សនកិច្ចនៅគុយបា និងអំពាវនាវឱ្យលោក ត្រាំ កាត់បន្ថយការតឹងតែងផ្នែកនយោបាយ (Video inside)

06-04-2026 22:08

(ឡាហាវ៉ាណា)៖ នាថ្ងៃអាទិត្យ សមាជិកសភាអាមេរិកចំនួនពីររូបមកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Pramila Jayapal និងលោក Jonathan Jackson បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅប្រទេសគុយបា ដោយបានអំពាវនាវឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ «កាត់បន្ថយការប្រើពាក្យសម្តីតឹងតែង» និងបញ្ចប់ការបិទខ្ទប់ថាមពល ដែលកំពុងបង្កការឈឺចាប់ដល់ប្រជាជនគុយបា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចនេះ គឺជាគណៈប្រតិភូអាមេរិកដំបូងគេដែលទៅដល់គុយបា ចាប់តាំងពីលោក ត្រាំ បានដាក់វិធានការបិទខ្ទប់ប្រេងឥន្ធនៈដោយប្រយោល ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកុម្មុយនីស្តគុយបា។ សមាជិកសភាទាំងពីររូបនេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសគុយបា ដើម្បីស្វែងរកផ្លូវចាកចេញពីភាពជាប់គាំងនេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងគុយបា កំពុងស្ថិតក្នុងភាពតានតឹងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយរដ្ឋបាលលោក ត្រាំ បានកាត់ផ្តាច់ការផ្ទេរប្រាក់ទៅគុយបា គំរាមដាក់ពន្ធលើប្រទេសណាដែលផ្គត់ផ្គង់ប្រេងដល់គុយបា និងបានដាក់ប្រទេសនេះក្នុងបញ្ជី «រដ្ឋឧបត្ថម្ភភេរវកម្ម»។ ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកសភាទាំងពីររូបបានសម្តែងក្តីសោកសង្រេងជាខ្លាំង ក្រោយចុះពិនិត្យមន្ទីរពេទ្យសម្រាកព្យាបាលជំងឺមហារីក និងផ្នែកសម្ភពមួយចំនួននៅទីក្រុងឡាហាវ៉ាណា ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតែការខ្វះខាតប្រេងឥន្ធនៈ និងថ្នាំពេទ្យ ដែលពួកគេចាត់ទុកថាជាផលវិបាកដោយផ្ទាល់ពីការបិទខ្ទប់របស់លោក ត្រាំ៕