* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅចិន និងអាចជួបជាមួយប្រធានាធិបតី ស៉ី ជីនពីង

07-04-2026 13:50

(តៃប៉ិ)៖ នាថ្ងៃអង្គារនេះ មេដឹកនាំបក្សប្រឆាំងធំជាងគេរបស់កោះតៃវ៉ាន់ លោកស្រី Cheng Li-wun បានចាប់ផ្តើមដំណើរទស្សនកិច្ច​នៅប្រទេសចិន ក្នុងបេសកកម្ម ដែលលោកស្រីចាត់ទុកថាជាបេសកកម្មសន្តិភាព ហើយអំឡុងទស្សនកិច្ចនេះ លោកស្រីក៏អាចនឹងជួប​ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។

ទស្សនកិច្ចរបស់លោកស្រី Cheng ដែលជាប្រធានគណបក្ស Kuomintang (KMT) គឺចំពេលដែលចិនបន្តបង្កើនសម្ពាធយោធា​លើកោះតៃវ៉ាន់ និងស្របពេលសភាតៃវ៉ាន់ ដែលគ្រប់គ្រងដោយបក្សប្រឆាំង កំពុងរារាំងផែនរបស់រដ្ឋាភិបាល ស្តីពីកញ្ចប់ថវិកាបន្ថែមចំនួន ៤០ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យយោធា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលចាកចេញពីតៃវ៉ាន់ លោកស្រី Cheng បាននិយាយថា លោកស្រីកំពុងស្ថិតក្នុងការធ្វើដំណើរដើម្បីសន្តិភាព។ លោកស្រីបានលើកឡើងថា «ប្រសិនបើអ្នកពិតជាស្រឡាញ់តៃវ៉ាន់ អ្នកនឹងក្តាប់យកឱកាស ទោះតូចប៉ុនណាក៏ដោយ ពោលគឺគ្រប់ឱកាសដែលអាចទៅរួច ដើម្បីការពារកុំឱ្យតៃវ៉ាន់ ត្រូវហែកហួរដោយសង្រ្គាម។ ដូច្នេះហើយ ខ្ញុំសុខចិត្តជឿថា ប្រជាជនតៃវ៉ាន់ទាំងអស់សង្ឃឹមចង់ឱ្យដំណើរទស្សនកិច្ចនេះ នឹងទទួលជោគជ័យ ព្រោះយើងអាចប្រែក្លាយកន្លែងដែលគ្រោះថ្នាក់បំផុតនៅលើពិភពលោក ឱ្យទៅជាកន្លែងមានសុវត្ថិភាពជាងគេ នៅលើពិភពលោកវិញ»។

ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយមិនបោះបង់ចោលដាច់ខាតជម្រើសប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងតៃវ៉ាន់។ ទីក្រុងប៉េកាំង បដិសេធចរចាជាមួយមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៃគណបក្ស DPP ដោយនិយាយថា រូបលោកគឺជាបុគ្គលប៉ុនប៉ងបំបែករដ្ឋដ៏គ្រោះថ្នាក់។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោកស្រី Cheng កើតមានឡើង មួយខែមុនគម្រោងបើកកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយលោក ស៉ី នៅទីក្រុងប៉េកាំង។ វាគឺជាទស្សនកិច្ចលើកទី១ របស់មេដឹកនាំបក្ស KMT ទៅកាន់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍ ប៉ុន្តែខាងចិនមិនទាន់បញ្ជាក់នៅឡើយទេ ថាតើលោក ស៉ី នឹងពិតជាជួបលោកស្រី Cheng ដែរឬយ៉ាងណា ខណៈលោកស្រីនឹងស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕