* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការស្ទង់មតិ៖ អ្នកនៅតំបន់អាស៉ីអាគ្នេយ៍ ភាគច្រើនជ្រើសរើសយកចិនជាជាងអាមេរិក ប្រសិនបើត្រូវបង្ខំឱ្យរើសយកមួយ (Video inside)

07-04-2026 14:40

(សិង្ហបុរី)៖ ការស្ទង់មតិប្រចាំឆ្នាំដោយវិទ្យាស្ថានស្រាវជ្រាវសិង្ហបុរី បានរកឃើញថា នៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ មតិភាគច្រើន ប៉ុន្តែមិនដាច់ឆ្ងាយប៉ុន្មាននោះទេ បាននិយាយថា នឹងឈរនៅខាងចិនជាជាងសហរដ្ឋអាមេរិក ប្រសិនបើត្រូវបង្ខំឱ្យរើសយកខាងណាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។

របាយការណ៍ស្តីពីស្ថានភាពអាស៉ីអាគ្នេយ៍ឆ្នាំ២០២៦ របស់វិទ្យាស្ថាន ISEAS-Yusof Ishak បានបង្ហាញថា អ្នកចូលរួមស្ទង់មតិ​សរុប៥២ភាគរយ បានជ្រើសរើសយកចិន ធៀបនឹង៤៨ភាគរយ ដែលបានរើសយកអាមេរិក។ លទ្ធផលថ្មីចុងក្រោយនេះ ដាក់ចិន​មកនៅខាងមុខសាជាថ្មី បន្ទាប់ពីបាននៅក្រោយទីក្រុងវ៉ាស៉ីនតោន ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ និងម្តងទៀតនៅឆ្នាំ២០២៥ ជាមួយអត្រា៤៧.៧ភាគរយ។ ចិនបានដណ្តើមការនាំមុខមួយភ្លែត កាលពីឆ្នាំ២០២៤ ជាមួយអត្រា៥០.៥ភាគរយ។

ការស្ទង់មតិឆ្នាំនេះ ត្រូវបានធ្វើឡើងកាលពីចន្លោះថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ដោយមានអ្នកចូលរួមសរុប២០០៨នាក់ មកពីសមាជិកអាស៊ានទាំង១១ប្រទេស។ សមាសភាពអ្នកចូលរួមទាំងនោះ គឺមានចាប់តាំងពីអ្នកស្រាវជ្រាវ, អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ, អង្គការ NGO រហូតដល់មន្រ្តីរដ្ឋាភិបាល, អ្នកតំណាងវិស័យឯកជន និងសង្គមស៉ីវិល។

គួរបញ្ជាក់ថា សំឡេងគាំទ្រចិន ត្រូវបានកត់សម្គាល់ឃើញថា មានភាពរឹងមាំជាពិសេស នៅក្នុងប្រទេសឥណ្ឌូណេស៉ី (៨០.១ភាគរយ), ម៉ាឡេស៉ី (៦៨ភាគរយ), សិង្ហបុរី (៦៦.៣ភាគរយ), ទីម័រខាងកើត (៥៨.២ភាគរយ), ថៃ (៥៥ភាគរយ) និងព្រុយណេ (៥៣.៥ភាគរយ)។ ផ្ទុយទៅវិញ សំឡេងគាំទ្រសហរដ្ឋអាមេរិក បន្តមានភាពរឹងមាំនៅប្រទេសហ្វីលីពីន (៧៦.៨ភាគរយ), មីយ៉ាន់ម៉ា (៦១.៤ភាគរយ), កម្ពុជា (៦១ភាគរយ) និងវៀតណាម (៥៩.២ភាគរយ)។ សម្រាប់នៅប្រទេសឡាវ គឺគេមើលឃើញសំឡេងគាំទ្ររវាងមហាអំណាចទាំងពីរ ស្ទើរ៥០ភាគរយស្មើគ្នា៕