* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សភាវៀតណាម បោះឆ្នោតជ្រើសតាំង អតីតទេសាភិបាលធនាគារកណ្តាល លោក Le Minh Hung ជានាយករដ្ឋមន្រ្តីថ្មី (Video inside)

07-04-2026 16:00

(ហាណូយ)៖ នាថ្ងៃអង្គារ ទី៧ ខែមេសា សមាជិកសភានៃប្រទេសវៀតណាម បានបោះឆ្នោតជ្រើសតាំង លោក Le Minh Hung ដែលជាអតីតទេសាភិបាលធនាគារកណ្តាល ធ្វើជានាយករដ្ឋមន្រ្តីថ្មី សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Le Minh Hung ដែលមានវ័យ៥៦ឆ្នាំ​ នឹងត្រូវឡើងកាន់តួនាទីជានាយករដ្ឋមន្រ្តីបន្ត ពីនាយករដ្ឋមន្រ្តីចាស់ គឺលោក Pham Minh Chinh ដែលបានកាន់តំណែងនេះ តាំងតែពីឆ្នាំ២០២១មក។ កាលពីឆ្នាំ២០១៦ ដោយមានអាយុត្រឹម៤៦ឆ្នាំ​ លោក Hung បានក្លាយជាទេសាភិបាលវ័យក្មេងជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្តនៃធនាគារកណ្តាលប្រទេសវៀតណាម ហើយរូបលោកបានកាន់តួនាទីនោះ រហូតដល់ឆ្នាំ២០២០។ អំឡុងមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម កាលពីខែមករា ដើមឆ្នាំនេះ លោក Hung ត្រូវបានជ្រើសរើសឱ្យក្លាយជា សមាជិកការិយាល័យនយោបាយ ដែលជាស្ថាប័នកំពូលនៅក្នុងបក្ស។

គួរបញ្ជាក់ថា ក្នុងថ្ងៃអង្គារនេះ សភាវៀតណាម ក៏បានបោះឆ្នោតផងដែរជ្រើសតាំង អគ្គលេខាធិការបក្សកុម្មុយនីស្ត លោក To Lam ជាប្រធានរដ្ឋ ឬប្រធានធិបតីថ្មី សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ពោលគឺរូបលោកកាន់តំណែងកំពូល២ ក្នុងពេលតែមួយតែម្តង ខណៈកាលពីថ្ងៃចន្ទ សភាបានបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man បន្តធ្វើជាប្រធានសភា។ អគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានសភា គឺជា​សសរស្តម្ភទាំង៤ នៅក្នុងរចនាសម្ព័ន្ធដឹកនាំរួមរបស់ប្រទេសវៀតណាម ទោះជាបែបនេះក្តី ជាក់ស្តែងគឺអគ្គលេខាធិការបក្ស ជាមេដឹកនាំដែលមានអំណាចធំជាងគេបង្អស់៕