* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ជួបប្រមុខអង្គការណាតូ ខណៈសង្គ្រាមនៅអ៊ីរ៉ង់រុញច្រានសម្ព័ន្ធភាពនេះដល់ចំណុចវិបត្តិ (Video inside)

08-04-2026 22:40

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានទទួលស្វាគមន៍អគ្គលេខាធិការអង្គការណាតូ (NATO) លោក ម៉ាក រូតត៍ (Mark Rutte) នៅឯសេតវិមានកាលពីថ្ងៃពុធ ខណៈដែលសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ បានរុញច្រានទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយសមាជិកផ្សេងទៀតនៃសម្ព័ន្ធភាពយោធាមួយនេះឱ្យឈានដល់ចំណុចវិបត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គួរបញ្ជាក់ថា​ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ ធ្លាប់បានគំរាមដកខ្លួនចេញពីសម្ព័ន្ធភាពឆ្លងអាត្លង់ទិក ដែលមានសមាជិកចំនួន ៣២ប្រទេសមួយនេះ ហើយកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកបានថ្កោលទោសសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ្វីដែលលោកចាត់ទុកថាជាការគាំទ្រមិនគ្រប់គ្រាន់ សម្រាប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែលនៅអ៊ីរ៉ង់។ យ៉ាងណាក្តី លោក ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារថា ការវាយប្រហារនឹងត្រូវផ្អាក បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍៕