* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អេមីរ៉ាតអារ៉ាប់រួម ទារឱ្យអ៉ីរ៉ង់សងថ្លៃខូចខាត (Video inside)

09-04-2026 10:39

(ឌូបៃ)៖ អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាអ៉ីរ៉ង់គួរតែសងថ្លៃខូចខាតដែលបង្កឡើងដោយការវាយប្រហាររបស់ខ្លួនលើបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ហើយថានឹងស្វែងរកការបញ្ជាក់ឱ្យបានច្បាស់ថាតើបទឈប់បាញ់នឹងធានាថាតេហេរ៉ង់បញ្ឈប់អរិភាព និងបើកច្រកសមុទ្រ Hormuz ឡើងវិញយ៉ាងដូចម្ដេច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្ដាហ៍ បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយខែមកនេះ។ ប៉ុន្តែ បទឈប់បាញ់នេះមានភាពផុយស្រួយដោយប្រទេសជាច្រើន ក្នុងតំបន់ឈូងសមុទ្ររួមមានទាំងអេមីរ៉ាតអារ៉ាប់រួមបានអះអាងថាអ៉ីរ៉ង់នៅតែបន្តវាយប្រហារលើពួកគេ ក្នុងពេលដែលអ៉ីរ៉ង់ចោទអ៉ីស្រាអែលថាបានរំលោភបំពានបទឈប់បាញ់តាមរយៈការបន្ត ទម្លាក់គ្រាប់បែកលើលីបង់់។ ចំណែក អ៉ីស្រាអែល និងអាមេរិកបានអះអាងថាបទឈប់បាញ់មិនបានរាប់បញ្ចូលលីបង់នោះទេ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែមកនេះ អ៉ីរ៉ង់បានបើកការវាយប្រហារលើបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ជាការសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូល និងថ្នាក់ដឹកនាំអ៉ីរ៉ង់ជាច្រើននាក់។ គួរឱ្យកត់សម្គាល់ផងដែរ ក្នុងចំណោមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ អេមីរ៉ាតអារ៉ាប់រួមរងការវាយប្រហារពីអ៉ីរ៉ង់ ច្រើនជាងគេ៕