លោក JD Vance៖ អាមេរិកមិនបានយល់ព្រម ថាបទឈប់ជាមួយអ៉ីរ៉ង់ នឹងរាប់បញ្ចូលទាំងសង្រ្គាមនៅលីបង់នោះទេ (Video inside)
09-04-2026 11:20
(Budapest, ហុងគ្រី)៖ នៅឯទីក្រុង Budapest នៃប្រទេសហុងគ្រី អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថាក្រុមអ្នកចរចារបស់ទីក្រុងតេហេរ៉ង់ គិតថាបទឈប់បាញ់ដែលអាមេរិក និងអ៉ីរ៉ង់សម្រេចបាន គឺរួមបញ្ចូលទាំងការផ្អាកសង្រ្គាមនៅលីបង់ ប៉ុន្តែតាមពិតទៅអាមេរិកមិនបានយល់ព្រមទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦។
លោក Vance ប្រាប់អ្នកយកព័ត៌មាននៅទីនោះថា «ខ្ញុំគិតថា អាចមានការយល់ច្រឡំធំមួយ។ ខ្ញុំគិតថា អ៉ីរ៉ង់គិតថា បទឈប់បាញ់រួមមានប្រទេសលីបង់ ហើយវាមិនដូច្នោះឡើយ»។
លោកបានបន្ថែមថា គោលជំហររបស់សហរដ្ឋអាមេរិក គឺបទឈប់បាញ់ផ្តោតលើអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តអាមេរិក រួមទាំងអ៉ីស្រាអែល និងប្រទេសអារ៉ាប់ឈូងសមុទ្រ។ គោលជំហរនោះក៏ផ្ទុយទៅនឹងការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអន្តរការីសំខាន់ម្នាក់ផងដែរ ដោយលោក Sharif បាននិយាយថា បទឈប់បាញ់នឹងរួមបញ្ចូលប្រទេសលីបង់៕





