រដ្ឋមន្រ្តីការបរទេសបារាំង៖ លីបង់ ត្រូវតែរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ (Video inside)
09-04-2026 16:24
(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ថាបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដោយអ៉ីរ៉ង និងសហរដ្ឋអាមេរិក ត្រូវតែគ្រប់ដណ្តប់ផងដែរ លើសកម្មភាពយោធាក្នុងប្រទេសលីបង់ ដោយបន្ថែមថា បារាំងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារថ្មីរបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Barrot បាននិយាយទៀតថា លោកសង្ឃឹមថាអ៉ីរ៉ង នឹងធ្វើសម្បទានជាបន្តបន្ទាប់ ជាផ្នែកមួយនៃកិច្ចចរចាសន្តិភាព ដែលត្រូវចាប់ផ្តើមនៅប៉ាគីស្ថាន។
បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឯកភាពលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ អ៉ីស្រាអែលបានបើកការវាយប្រហារលើលីបង់ ដោយសម្លាប់មនុស្ស ២៥៤នាក់កាលពីថ្ងៃពុធ និងជាង ១១០០នាក់បានរងរបួសក្នុងការវាយប្រហាររបស់អ៉ីស្រាអែល នៅទូទាំងប្រទេស។
យោធាអ៉ីស្រាអែល និយាយថាវាជាកំណត់គោលដៅលើទីបញ្ជាការ និងទីតាំងយោធារបស់ក្រុមហេសបូឡា ជាង ១០០កន្លែង ក្នុងរដ្ឋធានីបេរូត តំបន់ជ្រលងភ្នំ Bekaa Valley និងភាគខាងត្បូងលីបង់៕







